Tesla ផ្អាកការផលិតរថយន្តនៅចិន ទំនងមកពីហេតុផលនេះ

ការ​ចុះ​ផ្សាយ​របស់ Bloomberg បាន​ឲ្យ​ដឹង​ថា​កាល​ពី​ថ្មីៗ​នេះ Tesla បាន​ផ្អាក​ការ​ផលិត​រថយន្ត​នៅ​រោងចក្រ​ Gigafactory ក្នុង​ទីក្រុង​សៀងហៃ ប្រទេស​ចិន។

Tesla បាន​ប្រាប់​ឲ្យ​បុគ្គលិក​ដែល​ត្រូវ​វិល​ត្រឡប់​ចូល​ធ្វើ​ការ​នា​ថ្ងៃ​ពុធ​ ថា​អាច​បន្ត​ឈប់​ដល់​យ៉ាងហោច​ណាស់​ត្រឹម​ថ្ងៃ​ទី ៩ ខែ​ឧសភា។ នេះ​មាន​ន័យ​ថា Tesla បច្ចុប្បន្ន​នេះ​មិន​មាន​ផលិត​រថយន្ត​នោះ​ទេ ដោយ​រោងចក្រ​នៅ Fremont សហរដ្ឋអាមេរិក​ក៏​បាន​ផ្អាក​ដំណើរ​ការ​ផលិត​ដែរ ​ដែល​​ផ្អាក​ការ​ផលិត​​តាំង​ពី​ថ្ងៃ​ទី ២៣ ខែ​មីនា​មក​ម្ល៉េះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ហេតុផល​នៃ​ការ​ផ្អាក​ការ​ផលិត​រថយន្ត​នៅ​ចិន​នេះ​មិន​មាន​ការ​បញ្ជាក់​នោះ​ទេ ប៉ុន្តែ​វិបសាយ​បច្ចេកវិទ្យា​របស់​ចិន​ឈ្មោះ 36kr អះអាង​ថា​គឺ​ព្រោះ​តែ​កង្វះ​ខាត​គ្រឿង​បន្លាស់។ ក្រៅ​ពី​ខ្វះ​ខាត​គ្រឿង​សម្រាប់​ផលិត​រថយន្ត Model 3 ហើយ​នោះ ​គេ​ជឿ​ថា Tesla ក៏​ត្រូវ​ប្រឈម​មុខ​នឹង​បញ្ហា​ទាក់ទង​នឹង​គ្រឿង​ចក្រ​ដំឡើង​រថយន្ត​ដែល​កំពុង​ស្ថិត​ក្នុង​ការ​ជួសជុល៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម