
[បរទេស] ក្រុមហ៊ុនផលិតរថយន្ត McLaren បានធ្វើការផ្លាស់ប្តូរដ៏សំខាន់មួយតាមរយៈការច្របាច់បញ្ចូលគ្នាជាមួយក្រុមហ៊ុនរថយន្តអគ្គិសនីប្រណិតរបស់ចក្រភពអង់គ្លេស Forseven Holdings ដែលសម្របសម្រួលដោយអ្នកវិនិយោគរួមរបស់ពួកគេគឺ CYVN Holdings ដែលអាចអនុញ្ញាតឲ្យប្រើប្រាស់បច្ចេកវិទ្យារថយន្តអគ្គិសនីទំនើបរបស់ Nio ផងដែរ។
ក្នុងនោះ ដោយសារក្រុមហ៊ុន CYVN បានទិញយកភាគហ៊ុនមួយផ្នែកនៃក្រុមហ៊ុន McLaren និងកាន់កាប់ភាគហ៊ុនភាគមួយផ្នែកនៅក្នុងក្រុម Formula 1 របស់ខ្លួន ព្រមទាំងជាម្ចាស់ភាគហ៊ុនធំជាងគេនៅក្នុងក្រុមហ៊ុន Nio របស់ចិនទៀតផង។
មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Nio គឺ Nio Automobile Technology (Anhui) Co., ក៏បានចុះកិច្ចព្រមព្រៀងអាជ្ញាប័ណ្ណបច្ចេកវិទ្យាជាមួយ Forseven សម្រាប់ផ្តល់អាជ្ញាប័ណ្ណជាសកលដល់ McLaren ដើម្បីប្រើប្រាស់បច្ចេកវិទ្យារថយន្តអគ្គិសនីរបស់ Nio រួមទាំងព័ត៌មានបច្ចេកទេស, ប្រព័ន្ធ software និងកម្មសិទ្ធិបញ្ញាទាក់ទងនឹងគ្រោងឆ្អឹង EV- Platform ឆ្លាតវៃ។
ទោះជាយ៉ាងណាក៏ដោយ នាយកប្រតិបត្តិរបស់ McLaren លោក Michael Leiters មានការប្រុងប្រយ័ត្នទាក់ទងនឹងការត្រៀមខ្លួនផ្លាស់ប្តូរនៃបច្ចេកវិទ្យា EV សម្រាប់រថយន្ត supercar ប្រើថាមពលអគ្គិសនីសុទ្ធ EV ៕