ឡានអគ្គីសនីសុទ្ធ Lexus ES EV សាកថ្មម្តងជិះបាន ៦១០ គីឡូម៉ែត្រ បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Lexus បានធ្វើការដាក់បង្ហាញចេញជាផ្លូវការ (Global Debut) នៅរថយន្ត All-new Lexus ES ប្រភេទ sedan ប្រើអគ្គីសនីសុទ្ធ នៅឯពិព័រណ៍រថយន្ត Shanghai Auto Show 2025 ដែលកំពុងធ្វើឡើងនៅប្រទេសចិន ។

All-new Lexus ES ផលិតឡើងនៅលើគ្រោងឆ្អឹង GA-K platform ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៣៣៨ សេះ ប្រភេទប៉ុង ២ Direct4 AWD ផ្គួបជាមួយអាគុយ ដែលអាចចម្ងាយនៃការបើកបរបាន ៦១០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។ លើសពីនេះ ក៏មានជម្រើសកូនកាត់ Hybrid ផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅ ទទួលបានឌីស្សាញថ្មី យកលំនាំតាមរថយន្ត Lexus LF-ZC ដោយផ្នែកខាងមុខរន្ធលំហូខ្យល់ធំ Spindle grills ចង្កៀងមុខប្រភេទ LED រក្សានៅ DNA របស់ Lexus ប៉ុន្តែឌីស្សាញ ២ជាន់ ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ២០អ៉ីញ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាង ទៅផ្នែកម្ខាង ។

ចំពោះនៅផ្នែកខាងក្នុង មានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤ អ៉ីញ​ ខណៈឡូហ្គោនៅលើដៃចង្កូតត្រូវបានជំនួសជាអក្សរ LEXUS វិញ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ឧបករណ៍បំពងសំលេងម៉ាក Mark-Levinson និងប្រព័ន្ធជំនួយការអ្នកបើកបរ Lexus Safety System+ ទៀតផង ។

គួរបញ្ជាក់ផងដែរថា សម្រាប់ All-new Lexus ES ប្រភេទ sedan នេះ គ្រោងនឹងធ្វើការចេញលក់ជាផ្លូវការនៅចុងឆ្នាំ ២០២៥ ឬដើមឆ្នាំ ២០២៦ ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម