[ភ្នំពេញ – ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០] ក្រុមហ៊ុន អ អិម អេ ខេមបូឌា ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្ត Ford គ្រប់ប្រភេទក្នុងទីផ្សារប្រទេសកម្ពុជាបានប្រារព្ធពិធីសម្ពោធជាផ្លូវការរថយន្ត F-150 Raptor ស៊េរីថ្មី២០២០ ដែលជាកំពូលរថយន្ត Pick Up Off-Road Performance ខ្នាតធំរបស់ក្រុមហ៊ុន Ford។ ពិធីសម្ពោធជាផ្លូវការនេះ ត្រូវបានធ្វើឡើងតាមប្រព័ន្ធឌីជីថល Digital តាមរយៈការផ្សាយផ្ទាល់នៅលើបណ្តាញសង្គមចេញពីហ្វេសប៊ុកផេក (Facebook Page) Ford Cambodia។
រថយន្ត Ford F-150 Raptor ស៊េរីថ្មី ឆ្នាំ២០២០នេះ គឺជារថយន្ត Pick Up ខ្នាតធំដែលលក់ដាច់បំផុត រយះពេល 43ឆ្នាំជាប់ៗគ្នានៅសហរដ្ឋអាមេរិច។ រថយន្តនេះបំពាក់ទៅដោយបច្ចេកវិទ្យា និងប្រព័ន្ធសុវត្ថិភាពទំនើបចុងក្រោយបំផុតពីក្រុមហ៊ុន Ford ហើយត្រូវបានធ្វើការរចនារូបរាង និងផលិតឡើងដោយយក DNA របស់ Ford Performance ចំនែកស៊ុមរថយន្តត្រូវបានផលិតពីដែកថែបរឹងមាំ ជាពិសេសតួរថយន្ត និងខ្លុបខាងក្រោយត្រូវបានផលិតឡើងពីអាលុយមីញ៉ូមដែលប្រើប្រាស់ក្នុងវិស័យយោធារបស់សហរដ្ឋអាមេរិច (High-Strengh Military Grade Aluminium Alloy for Body and Bed) ដែលមានលក្ខណៈធន់រឹងមាំ និងជួយការពារការប៉ះទង្គិចផ្សេងៗ។ ក្រុមវិស្វករ Ford Performance Team បានធ្វើតេស្តរថយន្តនេះយ៉ាងម៉ត់ចត់ជាទីបំផុត ដោយផ្តោតជាសំខាន់ទៅលើភាពធន់ រឹងមាំ សមត្ថភាពនៃការអូសសណ្តោង ផាសុកភាព ប្រណិតភាព សុវត្ថិភាព ការជំនះឧបសគ្គគ្រប់ស្ថានភាពផ្លូវ និងជាពិសេសការបើកបរលើផ្លូវប្រភេទ Off-road។
Ford F-150 Raptor ស៊េរីថ្មី២០២០ បានបំពាក់ជាមួយនឹងម៉ាស៊ីន 3.5L V6 Twin-Turbo EcoBoost® High Output (HO) ជំនាន់ថ្មី កម្លាំងខ្លាំង និងសន្សំសំចៃប្រេង ជួយកាត់បន្ថយចំហះ និងផលប៉ះពាល់ទៅលើបរិស្ថាន។ រថយន្តនេះ មានកម្លាំងសេស 450 PS កម្លាំង Torque 691Nm និងប្រើប្រអប់លេខថ្មី ១០ លេខ ជំនួយដល់ការដាក់លេខឲ្យមានភាពរលូន និងងាយស្រួល។
ប្រព័ន្ធជើងក្រោមត្រូវបានបំពាក់ជាមួយនឹងបូម FOXTM 3.0 ជំនាន់ថ្មី (Internal Bypass Shocks with Live Vale) មានលក្ខណៈធន់ រឹងមាំ កាត់បន្ថយការរលាក់ ផ្តល់នូវផាសុកភាព មិនថាអ្នកបើកបរលើផ្លូវរលាក់ខ្លាំងក្នុងល្បឿនលឿនក៏ដោយ ដោយសារបូមនេះវាមានបំពាក់ទាំងផ្នែកខាងមុខ និងខាងក្រោយរបស់រថយន្ត។ ចំពោះផ្នែកខាងក្នុងរថយន្តត្រូវបានរចនាម៉ូដធំទូលាយ ទំនើបទាន់សម័យ និងប្រកបដោយផាសុកភាព និងបំពាក់ដោយកាបូនហ្វៃប័រ (Carbon Fiber) ដែលធ្វើឲ្យរថយន្តនេះកាន់តែមានភាពប្រណិត ស្រស់ស្អាត និងទាក់ទាញថែមមួយកំរិតទៀត។ ចំនែកកៅអីវិញ រចនាបែបស្ព័រធំទូលាយ និងបំពាក់ដោយប្រព័ន្ធបញ្ឆេះរថយន្តពីចំងាយ និងប៊ូតុងចុចបញ្ឆេះរថយន្ត (Smart Key) បច្ចេកវិទ្យា SYNC 3ជំនាន់ថ្មី និងអេក្រង់ Touchscreen ៨ អុីញ សម្រាប់ស្ដាប់វិទ្យុ តន្ត្រី និងការកំសាន្តនានា។
ម្យ៉ាងវិញទៀត អ្វីដែលធ្វើឲ្យរថយន្ត Ford F-150 Raptor នេះកាន់តែពិសេស និងអស្ចារ្យនោះគឺ ការបំពាក់នូវប្រព័ន្ធគ្រប់គ្រងការបើកបរគ្រប់ស្ថានភាពផ្លូវជំនាន់ថ្មី (All-New Terrain Management SystemTM) ដែលអាចកំណត់ការបើកបរបានរហូតដល់៧ជម្រើសខុសៗគ្នាដែលមានដូចជា៖
១.ការបើកបរក្នុងស្ថានភាពផ្លូវធម្មតា (Normal Mode) ផ្ដល់ផាសុកភាព មិនស៊ីប្រេង ជួយសំន្សំសំចៃ និងងាយស្រួលក្នុងការបើកបរ
២. ការបើកបរនៅពេលដឹក ឬអូសសណ្តោង (Tow/Haul Mode) ជួយទប់លំនឹង និងរក្សាលំនឹងរថយន្តបានល្អក្នុងពេលអូសសណ្តោង
៣. ការបើកបរបែបស្ព័រ (Sport Mode) ផ្ដល់នូវសន្ទុះខ្លាំង សក្ដិសមសម្រាប់អ្នកដែលចូលចិត្តបើកបរល្បឿនលឿន
៤. ការបើកបរពេលមានបំរ៉ែបំរួលអាកាសធាតុ (Weather Mode) ជួយទប់លំនឹង ផ្តល់នូវទំនុកចិត្ត និងសុវត្ថិភាពក្នុងពេលបើកបរនៅពេលមេឃភ្លៀង ឬ ក្នុងស្ថានភាពផ្លូវរអិល ផ្លូវស្មៅ/គ្រួស/ព្រិល ជាដើម។
៥. ការបើកបរលើផ្លូវដីភក់/ដីខ្សាច់ (Mud/sand Mode) សម្រួលការបើកបរជៀសវាងការផុងកង់ពេលបើកបរលើភក់ ឬខ្សាច់
៦. (Baja Mode) ជួយទប់លំនឹងរថយន្តពេលបើកបរក្នុងល្បឿនលឿននៅលើផ្លូវ Off-road
៧.ការបើកបរលើផ្លូវថ្ម/គ្រួស (Rock/Crawl) សម្រួលការបើកបរឲ្យមានភាពរលូន មិនរលាក់ខ្លាំង ពេលបើកបរ លើគ្រួស ឬថ្ម។
លោក ងន សាំង អគ្គនាយកក្រុមហ៊ុន អ អិម អេ ខេមបូឌា បានមានប្រសាសន៍ថា៖ “មានតែក្រុមហ៊ុន អ អិម អេ ខេមបូឌាតែមួយគត់ដែលមានសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត Ford គ្រប់ប្រភេទមកកាន់ទីផ្សារព្រះរាជាណាចក្រកម្ពុជា ជាពិសេសគឺរថយន្ត Pickup ខ្នាតធំ Ford F-150 និង F-150 Raptor នេះតែម្តង ហើយរាល់ការទិញរថយន្តផ្ទាល់ពីក្រុមហ៊ុន អតិថិជននឹងទទួលបានការធានាផ្ទាល់ពីរោងចក្រចំនួន 3ឆ្នាំ ឬ 100,000Km រួមនឹងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត ។”
ក្រៅពីនេះ ក្រុមហ៊ុន Ford ក៏បានធ្វើការអភិវឌ្ឍនូវបច្ចេកវិទ្យាថ្មីមួយទៀតដែលមានឈ្មោះថា “Ford Co-Pilot 360TM Technology” ដែលជាបច្ចេកវិទ្យាមួយផ្តល់នូវភាពឆ្លាតវៃ ជួយសំរួលដល់ការបើកបរ ផ្តល់នូវការការពារ និងសុវត្ថិភាពខ្ពស់ដល់អ្នកបើកបរ។ បច្ចេកវិទ្យាមួយនេះ ភ្ជាប់មកជាមួយនូវប្រព័ន្ធជំនួយការបើកបរចំនួន ១១ ដែលរួមមានៈ ១.ប្រព័ន្ធបន្ថយល្បឿននិងរក្សាគំលាតសុវត្ថិភាព ដោយឈប់ និងទៅមុខដោយស្វ័យប្រវត្តិ (Adaptive Cruise Control with Stop-and-Go) ២.ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិ (Pre-Collision Assist with Autonomous Emergency Braking) ៣. ប្រព័ន្ធផ្តល់ដំណឹងគ្រោះថ្នាក់ផ្នែកចំហៀង និងខាងក្រោយទាំងរថយន្ត និងឧបករណ៍អូសសណ្តោង (BLIS with Trailer Coverage) ៤. ប្រព័ន្ធបញ្ជា និងគ្រប់គ្រងការអូសសណ្តោង (Pro Trailer Backup Assist) ៥. ប្រព័ន្ធកាមេរ៉ា ៣៦០ ដឺក្រេ (ខាងមុខ ខាងក្រោយ និងសងខាងរថយន្ត) និងសេនសឺ៤គ្រាប់ជំនួយការចូលចត និងពេលធ្ពក់ឧបករណ៍អូសសណ្តោង ៦. ប្រព័ន្ធផ្តល់ដំណឹងនៅពេលបើកបរចេញពីគន្លង (Lane Keeping System) ៧. ប្រព័ន្ធផ្តល់សញ្ញាឲ្យអ្នកបើកបរឈប់សំរាកពេលមានអារម្មណ៍ងងុយគេង (Driver Alert System) ៨. ប្រព័ន្ធកំណត់ល្បឿននៃការបើកបរលើផ្លូវ Off-Road ដោយស្វ័យប្រវត្តិ (New Trail Control System) ៩. ប្រព័ន្ធទប់លំនឹងរថយន្តពេលឡើងចំណោត និងចុះចំណោត (Hill Launch Assist and Hill Descent Control TM)។
ចំពោះរថយន្ត Ford F-150 Raptor ដែលនាំចូលជាផ្លូវការដោយក្រុមហ៊ុន អ អិម អេ ខេមបូឌា ក៏មានផ្ដល់នូវជម្រើសព៌ណជាច្រើនសំរាប់អតិថិជនជ្រើសរើសដែលរួមមានដូចជា ព៌ណស ក្រហម ខៀវ ប្រផេះ និងខ្មៅផងដែរ។