ស្រដៀងគ្នានឹង Tesla Robotaxi ដែរ តែនេះគឺជា XPeng P7 ជំនាន់ទី ២

បន្ទាប់ពីឃើញទីផ្សារនៃការលក់រថយន្ត XPeng P7 ជំនាន់ដំបូងរបស់ខ្លួនកំពុងទទួលបានភាពជោគជ័យខ្លាំង ពេលនេះ ក្រុមហ៊ុន XPeng បានបង្ហាញចេញនូវរថយន្តអគ្គិសនី XPeng P7 ជំនាន់ទី ២ របស់ខ្លួនហើយ ហើយគ្រោងប្រកាសចេញជាផ្លូវការនៅក្នុងត្រីមាសទី ៣ ក្នុងឆ្នាំ ២០២៥ ខាងមុខនេះ ជាមួយតម្លៃចាប់ពី ២៨ ០០០ដុល្លារ ដល់ ៤២ ០០ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

ចំពោះ XPeng P7 ជំនាន់ទី ២ នេះ គឺមានការរចនាតួខ្លួនបែប fastback ស្រដៀងនឹងរថយន្តរបស់ Tesla ដែរ ជាមួយ spoiler ប្រភេទអគ្គិសនី អាចបើក-បិទដោយស្វ័យប្រវត្តិ មានចង្កៀងមុខ-ក្រោយ LED ថ្មី រចនាជុំវិញផ្នែកខាងមុខ និងខាងក្រោយនៃរថយន្ត មានជម្រើសថាសកង់ទំហំ ២០ និង ២១អ៊ីញ រចនាថ្មី និងបំពាក់ជាមួយទ្វារប្រភេទបើកឡើងលើដំណើរការដោយអគ្គិសនីជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៥ ​០១៧ ម.ម ទទឹង ១ ៩៧០ ម.​ម កម្ពស់ ១ ៤២៧ ម.ម និងប្រវែងគម្លាតកង់ ៣ ០០៨ ម.ម ធំជាងជំនាន់មុន ដំណើរការដោយ៖

  • ម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ (RWD) ផលិតកម្លាំងបាន ៣៦១សេះ
  • ម៉ូទ័រអគ្គិសនីចំនួន ២ ប៉ុង ២ (AWD) ផលិតកម្លាំងបាន ៥៨៦សេះ

ចំពោះផ្នែកខាងក្នុងវិញ XPeng P7 ទទួលបាននូវប្រព័ន្ធជំនួយការបើកបរដែលប្រើប្រាស់នូវបច្ចេកវិទ្យា AI ដែលដំណើរការដោយបន្ទះឈីប Nvidia Orin-X មានកាមេរ៉ា/រ៉ាដាដល់ទៅ ២៧ ចំណុច ឯណ្ណោះ ដែលអាចធ្វើការបើកបរនៅក្នុងទីក្រុង ផ្លូវល្បឿនលឿនដោយឆ្លាតវៃ និងអាចចូលចតដោយស្វ័យប្រវត្តិជាដើម។ ខណៈព័ត៌មានលម្អិតផ្សេងៗទៀតមិនទាន់បង្ហាញចេញនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម