Nissan ចេញឡាន Kicks e-Power ឆ្នាំ២០២១ ថ្មី តម្លៃ ២៧០០០ ដុល្លារ

ក្រុមហ៊ុន Nissan បានបញ្ចេញរថយន្ត Kicks e-Power ស៊េរីឆ្នាំ២០២១ ជាផ្លូវការ នៅក្នុងប្រទេសថៃ ដែលជាកន្លែងផលិតរថយន្តនេះ សម្រាប់ទីផ្សារតំបន់អាស៊ីអាគ្នេយ៍។ ថៃ ក៏ជាប្រទេសដំបូងផងដែរ ដែលមានផលិតបច្ចេកវិទ្យា e-Power របស់ក្រុមហ៊ុន Nissan នៅក្រៅប្រទេសជប៉ុន។

រថយន្ត Nissan Kicks e-Power នេះ បំពាក់កញ្ចប់អាគុយ lithium-ion កម្លាំង ១,៥៧គីឡូវ៉ាត់ម៉ោងមួយ និងម៉ាស៊ីនសាំងចំណុះ ១,២លីត្រ ទំហំ ៣ស៊ីឡាំង ព្រមទាំងម៉ូទ័រអគ្គិសនី EM57 មួយ មានកម្លាំងសរុប ១២៧សេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែមពីនេះ វាក៏មានបំពាក់ប្រព័ន្ធជំនួយការបើកបរជាច្រើន ដោយក្នុងនោះរួមមានមុខងារ ដូចជា Intelligent Driving, Intelligent Cruise Control, Intelligent Forward Collision Warning, Intelligent Emergency Braking, Blind Spot Warning, Rear Cross Traffic Alert, Intelligent Around View Monitor with Moving Object Detection និង Intelligent Rear View Mirror។

Kicks e-Power ផ្តល់ជម្រើសបើកបរចំនួន ៤ គឺ Normal, S ជួយឲ្យជាន់ស្ទុះ, Eco ដើម្បីសន្សំសំចៃសាំង និង EV ដំណើរការដោយថាមពលអាគុយសុទ្ធ។ វានឹងចេញលក់នៅក្នុងខែមិថុនា ជាមួយនឹងតម្លៃចាប់ពី ២៧ ៧៣០ដុល្លារ នៅក្នុងប្រទេសថៃ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម