អនុប្រធាន Hyundai N ចេញមុខបដិសេធរឿងថាពួកគេបោះបង់ចោលការផលិតរថយន្តប្រើឥន្ធនៈ

Hyundai N កំពុង​វិវត្តន៍ខ្លួន​យ៉ាង​ឆាប់រហ័ស ជាផែន​ការ​ផ្លាស់ប្ដូរ​ដ៏​ធំ​មួយ ជាមួយមហិច្ឆតា​ បង្កើន​ល្បឿន​ក្នុងអភិវឌ្ឍរថយន្ត​អគ្គិសនីសុទ្ធ (EV-only) ដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងនាពេលបច្ចុប្បន្ន។

2026 Hyundai Ioniq 6 N electric performance car spiedប៉ុន្តែទោះជាយ៉ាងណា នេះ​មិន​មានន័យ​ថា​រថយន្ដ ពួកគេបោះបង់ការផលិតរថយន្ដប្រើ​ប្រេង​ឥន្ធនៈនោះទេ​​ ខណៈរថយន្ត Elantra N នៅតែបន្ដឈរជាឈ្មោះជារថយន្ត​ប្រើប្រាស់​ម៉ាស៊ីន​ចំហេះ​ខាងក្នុង (ICE) នៅ​អាមេរិក​ខាងជើងនិង​អឺរ៉ុប។​

យោងតាមបទប្បញ្ញត្តិ​ស្ដីពី​ការបំភាយ​ឧស្ម័ន​បាន​ជំរុញ​ឲ្យ​រថយន្ត Hyundai i20 N និង i30 N ​ជា​រថយន្ត​ប្រភេទ “hot hatches” លែង​មាន​វត្តមាន​នៅ​លើ​ទីផ្សារ​អឺរ៉ុប​ទៀត​ហើយ។ ក្រោយជួយរឿងនេះគេប៉ាន់ស្មាន​ថាក្រុមផលិតរថយន្ដ Hyundai N នឹង​ប្រែក្លាយ​ងាកទៅរកការផលិត​រថយន្ត​អគ្គិសនី​ទាំងស្រុង ដូច​ទៅ​នឹង​អ្វី​ដែល Kia កំពុង​ធ្វើ​ជាមួយ​រថយន្ត​កំពូលរបស់ពួកគេត្រកូល GT ។ គួររំលឹកផងដែរ Hyundai N គឺជាក្រុមអ្នកផលិតរថយន្ដបែប Performance ​​ផ្ដោត​លើ​ការ​ផ្ដល់​ជូន​នូវ​បទពិសោធន៍​បើកបរ​បែប​ស្ព័រ និង​ការរចនារូបរាងបែបទាក់ទាញ ស្ថិតក្រោមចំណុះ ក្រុមហ៊ុន Hyundai Motor ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

2026 Hyundai Ioniq 6 N electric performance car spied ថ្លែងប្រាប់ទស្សនាវដ្តី Autocar លោក Joon Park អនុប្រធានរបស់ Hyundai N និងជាប្រធានក្រុមយុទ្ធសាស្ត្រទីផ្សារសកល បានច្រានចោលការសន្និដ្ឋានដែលថាក្រុមហ៊ុន Hyundai N នឹងផ្លាស់ប្តូរគោលដៅងាកទៅរកការផលិតរថយន្តអគ្គិសនីទាំងស្រុង។

Meet Ioniq 5 N, Hyundai's latest EV built for racetracksលោក Park បានមានប្រសាសន៍ថា៖ «បញ្ហាដែលយើងកំពុងជួបប្រទះគឺមានការយល់ឃើញពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកគាំទ្រថា Hyundai N កំពុងផ្តោតតែលើពិភពរថយន្តអគ្គិសនី តែនេះមិនមែនជាការពិតទេ»។ លោកបានបន្តថា៖ «ទោះបីជាយើងនឹងដាក់បង្ហាញរថយន្តអគ្គិសនី Ioniq 6 N នៅមហោស្រព Goodwood Festival of Speed ក៏ដោយ ក៏យើងមិនបានកំណត់ខ្លួនឯងត្រឹមតែកាផ្ដោតលើរថយន្តអគ្គិសនីទេ។ ជាការពិតណាស់ យើងកំពុងបោះជំហានទៅមុខជាមួយរថយន្តអគ្គិសនី ព្រមទាំងមានជម្រើសជាច្រើនទៀតដែលយើងអាចធ្វើបាន»។

Hyundai Ioniq 6 N high-performance electric car around the cornerចំពោះប្រធានផ្នែក​រថយន្ត​សមត្ថភាព​ខ្ពស់​របស់ Hyundai N ​បាន​ប្រកាស​ខ្លួន​ឯង​ថា​ជា​អ្នកគាំទ្រ​រថយន្ត​ស្ព័រ​ប្រើប្រាស់​ប្រេង​ឥន្ធនៈ ក៏មិនបាន​បញ្ជាក់​លម្អិត​អំពី​ប្រភេទ​ប្រព័ន្ធ​ថាមពល​អ្វី​ដែល​ម៉ូឌែល Hyundai N ​អាច​នឹង​ប្រើប្រាស់​នាពេល​អនាគតនោះទេ។ទោះជាយ៉ាងណា វា​សមហេតុផល​ណាស់​ដែល​គិត​ថា​ម៉ាក​យីហោ​នេះ​អាច​នឹង​អនុវត្ត​តាម​យុទ្ធសាស្ត្រ “ពហុផ្លូវ” របស់​ក្រុមហ៊ុន​មេ​របស់​ខ្លួន។ យុទ្ធសាស្ត្រ​នេះ​បង្ហាញ​ពី​ការ​ប្ដេជ្ញាចិត្ត​របស់ Hyundai ក្នុង​ការ​ផ្តល់​ជូន​នូវ​ជម្រើស​ប្រព័ន្ធ​ថាមពល​ចម្រុះ រួមមាន​ទាំង​រថយន្ត​អគ្គិសនី (EV), រថយន្ត Hybrid, និង​រថយន្តអគ្គិសនីលាយសាំង Extended Range Electric Vehicle (EREV) ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​ទីផ្សារ​ផ្សេងៗ​គ្នា​ជុំវិញ​ពិភពលោក។

ក្រុមហ៊ុន Hyundai Group បាន​បញ្ជាក់​រួច​ហើយ​ថា​ខ្លួន​កំពុង​អភិវឌ្ឍរថយន្ដ​ ម៉ូឌែលជាច្រើន​ប្រភេទ​ ដែល​បំពាក់​ប្រព័ន្ធ Hybrid និង EREV (Extended Range Electric Vehicle)។ ប្រព័ន្ធ​ទាំងនេះ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​បំពេញ​បន្ថែម​ទៅ​លើវិស័យរថយន្ត​អគ្គិសនី​ (battery-electric lineup) ដែល​កំពុង​រីកចម្រើន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម