
[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Nissan ត្រូវបានគេរាយការណ៍ថានឹងចាប់ផ្តើមនាំចេញរថយន្តអគ្គិសនី (EVs) ដែលផលិតក្នុងរោងចក្ររបស់ខ្លួននៅប្រទេសចិន ទៅកាន់ទីផ្សារអាស៊ីអាគ្នេយ៍ មជ្ឈិមបូព៌ា និងតំបន់ផ្សេងទៀតចាប់ពីឆ្នាំ ២០២៦ គោលបំណងបង្កើនបណ្តាញសេវាកម្មក្រោយការលក់ដែលមានស្រាប់របស់ Nissan នៅក្នុងទីផ្សារក្រៅប្រទេសទាំងនេះ។
ក្នុងចំណោមរថយន្ត EV ដែល Nissan គ្រោងសម្រាប់ការនាំចេញគឺម៉ូដែល Nissan N7 ដែលជារថយន្ត EV ដំបូងគេដែលត្រូវបានរចនា និងអភិវឌ្ឍដោយក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារបស់ Nissan ក្នុងប្រទេសចិន ដែលបញ្ចូលនៅកម្មវិធី software រួមទាំងបច្ចេកវិទ្យា AI ពីក្រុមហ៊ុនចិន ដើម្បីសម្រួលដល់ការនាំចេញ Nissan នឹងត្រូវកែប្រែលក្ខណៈបច្ចេកទេសនៃកម្មវិធី ដោយសារការរឹតបន្តឹងលើផលិតផល AI ដែលផលិតដោយចិននៅក្នុងប្រទេសមួយចំនួន ហើយដើម្បីអភិវឌ្ឍកម្មវិធីសម្រាប់ទីផ្សារនាំចេញ ក្រុមហ៊ុន Nissan បានបណ្តាក់ទុននៅក្នុងក្រុមហ៊ុន IAT Automobile Technology ដែលជាអ្នកអភិវឌ្ឍន៍ជនជាតិចិន។
ជាមួយគ្នានេះ ក្រុមហ៊ុនផលិតរថយន្តជប៉ុនដែលកំពុងជួបការលំបាកនាពេលនេះ កំពុងពិនិត្យមើលដំណើរការផលិតជាសកលរបស់ខ្លួន ដោយមានគោលដៅនៃការផ្លាស់ប្តូរអាជីវកម្មយ៉ាងឆាប់រហ័សដោយលក់រថយន្ត EV ដែលផលិតនៅប្រទេសចិនទៅកាន់ទីផ្សារផ្សេងទៀត។
គួររំលឹកថា Nissan N7 បានបញ្ចេញជាផ្លូការក្នុងប្រទេសចិនកាលពីខែមេសា ហើយបានក្លាយជាម៉ាកយីហោបណ្តាក់ទុនរួមគ្នា លឿនបំផុតដែលឈានដល់ការបញ្ជាទិញ ១០ ០០០ គ្រឿង ជាមួយតម្លៃលក់ចាប់ពី ១៦ ៤៥០ ដុល្លារ ៕