
[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Rivian បានធ្វើការដាក់បញ្ចេញនៅរថយន្តអគ្គីសនីសុទ្ធជំនាន់ថ្មីម៉ូដែល R1T ប្រភេទភីកអាប់ មានតម្លៃ ១១៥ ៩៩០ ដុល្លារ រួមជាមួយម៉ូដេល R1S Quad ប្រភេទ SUV មានតម្លៃ ១២១ ៩៩០ ដុល្លារ គ្រោងនឹងចេញលក់នៅចុងឆ្នាំ ២០២៥ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ។
សម្រាប់ម៉ូដែលទាំង ២ នេះ បំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួនដល់ទៅ ៤ អាចផលិតកម្លាំងបាន ១ ០២៥ សេះ និងកម្លាំងរមួល ១ ៦២២ ញ៉ូតុនម៉ែត្រ អាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រ/ម៉ោង ប្រើរយៈពេល ២,៥ វិនាទី ព្រមទាំងផ្គួបជាមួយអាគុយទំហំ ១៤៩ គីឡូវ៉ាត់ម៉ោង សាកថ្មពេញម្តង អាចបើកបរបានចម្ងាយ ៦៤៤ គីឡូម៉ែត្រ ហើយក៏អាចសាកថ្មល្បើនលឿនពីស្ថានីយ Supercharger របស់ Tesla ទៀតផង។
មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន Rivian បានអះអាងថា អាគុយទាំងនេះ ក៏បានធ្វើឲ្យប្រសើរឡើងបន្ថែម ក្នុងការផ្តល់កម្លាំងបង្វិលកាន់តែមានប្រសិទ្ធភាព ព្រមទាំងបន្ថែមនៅប្រព័ន្ធ oil-cooled ដែលជួយធ្វើឱ្យប្រសើរឡើងយ៉ាងខ្លាំងនៅដំណើរការកម្ដៅរបស់អាគុយក្នុងអំឡុងពេល “ការបើកបរដែលមានកម្លាំងបង្វិលជុំខ្ពស់ ក៏ដូចជាអំឡុងពេលបើកបរល្បឿនលឿននៅលើផ្លូវហាយវេផងដែរ។
ក្រៅពីទទួលបានថាមពលថ្មី ក្រឡេកទៅមើលផ្នែកខាងក្រៅវិញ មិនមានះអ្វីផ្លាស់ប្តូរច្រើននោះទេ បើធៀបទៅនឹងជំនាន់ទី ១ មើលទៅដូចគ្នាស្ទើរតែទាំងអស់ រួមទាំងផ្នែកខាងក្នុងផងដែរ ៕