
[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការប្រកាសបញ្ចូលនៅមុខងាររបើកបរស្វ័យដោយស្វ័យប្រវត្តិកម្រិតទី៤ ឬហៅថា L4-level autonomous driving ទៅក្នុងប្រព័ន្ធជំនួយការអ្នកបើកបរ God’s Eye ADAS ជាមួយសមត្ថិភាពអាចឲ្យរថយន្តគ្រប់គ្រងភារកិច្ចបើកបរដោយឯករាជ្យ ដោយមិនមានអន្តរាគមន៍ពីអ្នកបើកបរណាមួយឡើយ ។
ជាមួយគ្នានេះ BYD អះអាងថា ប្រព័ន្ធនេះ នឹងបញ្ចូលនៅប្រព័ន្ធ Auto Parking កម្រិតទី៤ មានកម្រិតស្តង់ដារជាសកល ដែលអនុញ្ញាតឲ្យរថយន្តចេញ-ចូលចតដោយគ្មានជំនួយពីអ្នកបើកបរក្នុងស្ថានភាពជាក់លាក់ ហើយក្រុមហ៊ុននឹងធ្វើការអាប់ដេត OTA ទៅកាន់ God’s Eye កម្រិត B និងកម្រិត C ឆាប់ៗផងដែរ ។
ក្រុមហ៊ុនផលិតរថយន្តដែលមានមូលដ្ឋាននៅទីក្រុង Shenzhen ប្រកាសថា នឹងទទួលខុសត្រូវទាំងស្រុងចំពោះសុវត្ថិភាព និងការខាតបង់ដែលអាចកើតឡើងក្នុងអំឡុងពេលប្រើមុខងារនេះ ព្រមទាំងរ៉ាប់រងថ្លៃជួសជុលទាំងអស់ ការខូចខាតទ្រព្យសម្បត្តិរបស់ភាគីទីបី និងសំណងរបួសផ្ទាល់ខ្លួនដែលបណ្តាលមកពីដំណើរការខុសប្រក្រតី ឬកំហុសឆ្គងក្នុងប្រព័ន្ធជំនួយការចត ទោះបីនៅពេលដែលរថយន្តត្រូវបានរកឃើញថាមានកំហុសក្នុងដំណើរការផ្លូវច្បាប់ដ៏ដោយ។
BYD ក៏បានប្រកាសថាខ្លួននឹងធ្វើអភិវឌ្ឍន៍នៅប្រព័ន្ធអាប់ដេត OTA God’s Eye ដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនក្នុងពេលឆាប់ៗនេះ ដែលក្រៅពីប្រព័ន្ធចេញ-ចូលចំណត Auto Parking រថយន្តនឹងធ្វើអោយការបើកបរ និងសុវត្ថិភាពកាន់តែប្រសើរឡើង ៕