
បន្ទាប់ពីប្រកាសបង្ហាញចេញនៅក្នុងពិព័រណ៍រថយន្តសៀងហៃឆ្នាំ ២០២៥ កាលពីពេលថ្មីៗនេះ ពេលនេះ ក្រុមហ៊ុន BYD បានប្រកាសគ្រោងនឹងប្រកាសចេញលក់ជាផ្លូវការនូវរថយន្ត Sealion 06 ជំនាន់ថ្មីរបស់ខ្លួនហើយ ដោយគ្រោងនឹងធ្វើឡើងនៅក្នុងថ្ងៃទី ២៤ ខាងមុខនេះ ជាមួយតម្លៃលក់ចាប់ពី ២២ ២៩០ដុល្លារ ដល់ ២៧ ៨៦០ដុល្លារ នៅក្នុងប្រទេសចិន។
ក្នុងនោះ សម្រាប់ការរចនារបស់រថយន្តមួយនេះ គឺមានភាពខុសគ្នាខ្លាំងពីជំនាន់មុន ដោយទទួលបាននូវការអាប់ថ្មីស្ទើរតែមួយជុំរថយន្តតែម្តង ហើយរូបរាងវិញក៏កាន់តែមានភាពស្ព័រផងដែរ ប៉ុន្តែផ្នែកប្រព័ន្ធសុវត្ថិភាព និងខាងក្នុងវិញ គឺទទួលបាននូវប្រព័ន្ធ God Eye C និងការអាប់ថ្មីមួយចំនួន។
បើនិយាយពីផ្នែកថាមពលវិញ រថយន្តនេះគឺទទួលបាននូវជម្រើសចំនួន ២ ដែលមួយក្នុងនោះគឺដំណើរដោយបច្ចេកវិទ្យា plug-in hybrid ហើយមួយទៀតគឺដំណើរដោយថាមពលអគ្គិសនីសុទ្ធ ខណៈព័ត៌មានលម្អិតគឺមិនទាន់បង្ហាញចេញនៅឡើយទេ៕