Aito M8 បានក្លាយជារថយន្តដែលមានសុវត្ថិភាពបំផុតនៅចិនទទួលស្គាល់ដោយ C-NCAP

យោងតាមរបាយការណ៍ថ្មីៗនេះ រថយន្ត Aito M8 របស់ក្រុមហ៊ុន Huawei បានក្លាយជារថយន្តដែលមានសុវត្ថិភាពបំផុតនៅក្នុងប្រទេសចិន ដោយបានយកឈ្នះរថយន្ត Xiaomi SU7 នៅក្នុងការធ្វើតេស្តបុកប៉ះពីស្ថាប័ន C-NCAP។

រថយន្ត SUV ប្រើអគ្គិសនីលាយសាំង Aito M8 កើតចេញពីការសហការផលិតដោយក្រុមហ៊ុន Huawei និង Seres បានទទួលចំណាត់ថ្នាក់ “ផ្កាយប្រាំ+” ជាមួយនឹងពិន្ទុសុវត្ថិភាពខ្ពស់បំផុត ៩៣.៧% នៅក្នុងការធ្វើតេស្តសុវត្ថិភាព និងការបុករបស់ស្ថាប័ន C-NCAP សម្រាប់ស្តង់ដារឆ្នាំ ២០២៤ ។ ពិន្ទុនេះបានវ៉ាដាច់រថយន្ត Xiaomi SU7 ដែលទទួលបានពិន្ទុត្រឹមតែ ៩៣.៥% ដោយការធ្វើតេស្តនេះត្រូវបានធ្វើឡើងដោយ មជ្ឈមណ្ឌលស្រាវជ្រាវ និងបច្ចេកវិទ្យារថយន្តចិន (CATARC) ដោយវាយតម្លៃលើលក្ខណៈសំខាន់ៗដូចជា៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ការការពារអ្នកដំណើរក្នុងរថយន្ដ៖ Aito M8 ទទួលបានពិន្ទុខ្ពស់រហូតដល់ ៩៦.២៦%។
  • ការការពារអ្នកប្រើប្រាស់ផ្លូវងាយរងគ្រោះ (VRU)៖ រថយន្តនេះទទួលបាន ៨៦.០៣%។
  • ប្រព័ន្ធជំនួយសុវត្ថិភាព (Active Safety)៖ នេះជាផ្នែកដែលរថយន្ត Aito M8 ធ្វើបានល្អបំផុត ដោយទទួលបានពិន្ទុ ៩៦.៣៤% ជាមួយនឹងមុខងារ Automated Emergency Braking (AEB) ដែលទទួលបានពិន្ទុស្ទើរតែជិតល្អឥតខ្ចោះតែម្ដង។

ខាងក្រោមនេះជាបញ្ជីរាយនាមរថយន្តដែលមានពិន្ទុសរុបខ្ពស់បំផុតនៅក្នុងការធ្វើតេស្តវាយតម្លៃសុវត្ថិភាព និងការបុកប៉ះរបស់ស្ថាប័ន C-NCAP សម្រាប់ស្តង់ដារឆ្នាំ ២០២៤៖

  • Aito M8 EREV – ៩៣.៧%
  • Xiaomi SU7 – ៩៣.៥%
  • Zeekr Mix – ៩១.៨%
  • Mazda EZ-6 – ៩០.៨%
  • Li Auto L6 – ៩០.៥%

រថយន្ត Aito M8 EREV ដំណើរដោយម៉ាស៊ីនចំណុះ ១.៥ លីត្រ រួចបញ្ចូកជាមួយម៉ូទ័រអគ្គិសនីចំនួន២ 4WD អាចផលិតកម្លាំងអតិបរមាបាន ៣៩២ គីឡូវ៉ាត់ (៥២៦ សេះ)។ រថយន្ដនេះផ្ដល់មកជាមួយជម្រើសអាគុយពីរប្រភេទគឺ៖អាគុយ LFP ឬ ternary NMC មានទំហំ ៣៧ គីឡូវ៉ាត់ម៉ោង ឬ ៥៣.៤ គីឡូវ៉ាត់ម៉ោង ប្រើអគ្គិសនីសុទ្ធអាចបើកបានចម្ងាយ ២០១ គីឡូម៉ែត្រ និង ៣១០ គីឡូម៉ែត្រ គិតស្ដង់ដារវាស់ចម្ងាយ CLTC ។ តែនៅពេលប្រើអគ្គិសនីលាតសាំងអាចបើកបរបានចម្ងាយ ១៤០៥ គីឡូម៉ែត្រ ឬ ១៥២៦ គីឡូម៉ែត្រ អាស្រ័យតាមទំហំអាគុយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម