ឆ្នាំក្រោយ Mercedes អាចនឹងបញ្ឈប់ការផលិតរថយន្តម៉ូឌែល EQE របស់ខ្លួនហើយ!

បន្ទាប់ពីទីផ្សារនៃការលក់រថយន្តម៉ូឌែល EQE និង EQE SUV របស់ខ្លួនមានការធ្លាក់ចុះខ្លាំង ក្រុមហ៊ុន Mercedes គឺត្រូវបានគេរាយការណ៍ថា អាចនឹងបញ្ឈប់នូវការផលិតរថយន្តទាំងនេះនៅក្នុងឆ្នាំ២០២៦ ខាងមុខនេះហើយ ដោយក្នុងនោះ ពួកគេនឹងផលិតរថយន្តថ្មីៗជំនួសវិញ។

ក្នុងនោះ ចំពោះមូលហេតុនៃការបញ្ឈប់នូវការផលិតរថយន្ត EQE នេះ គឺដោយសារតែទីផ្សារនៃការលក់រថយន្តនេះមិនសូវល្អ មិនទទួលបានតាមការរំពឹងទុក និងមានចំនួនលក់ធ្លាក់ចុះ។ ជាមួយគ្នានេះ វាក៏អាចបណ្តាលមកពីការប្រកួតប្រជែងផ្សេងៗនៅក្នុងផែនការផលិតរថយន្តម៉ូឌែលថ្មីៗរបស់ក្រុមហ៊ុនផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ថា សម្រាប់នៅក្នុងឆ្នាំមុន ក្រុមហ៊ុន Mercedes គឺលក់រថយន្ត EQE របស់ខ្លួន បានត្រឹមតែ ១១ ៦៦០ គ្រឿង ប៉ុណ្ណោះ នៅក្នុងទីផ្សារសហរដ្ឋអាមេរិក ពោលគឺមានការធ្លាក់ចុះ ៣៩ភាគរយ។

ជាមួយគ្នានេះ ដើម្បីជំនួសម៉ូឌែល EQE ដែលគ្រោងនឹងឈប់ផលិតនៅឆ្នាំក្រោយនេះ ក្រុមហ៊ុន Mercedes ផ្ទាល់ ក៏ត្រៀមនឹងបង្ហាញចេញនូវរថយន្តថ្មីៗជាច្រើនដូចជា​ C-Class, GLC EVs និង E-Class EV ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម