
Nissan បានបញ្ជាក់ថា នឹងបញ្ចេញកំពូលភីកអាប់ដ៏ពេញនិយមរបស់ខ្លួន Navara ស៊េរីឆ្នាំ២០២៦ ជាផ្លូវការនៅថ្ងៃទី១៩ ខែវិច្ឆិកាខាងមុខនេះ ក្នុងប្រទេសអូស្ត្រាលី ដែលវាគឺជាជំនាន់ទី៤ ជាមួយនឹងការផ្លាស់ប្តូររូបរាងថ្មីតែម្តង។
ក្រុមហ៊ុន Nissan ប្រចាំនៅអូស្ត្រាលី បានចេញវីដេអូ Tease មួយ ដោយភ្ជាប់មកជាមួយខ្លឹមសារថា រឿងរ៉ាវ Navara បានកើតឡើង ៤០ឆ្នាំកន្លងទៅហើយ វាជានិមិត្តរូបនៃការប្រឹងប្រែងធ្វើការ ភាពធន់ ហើយពេលនេះ យុគសម័យកាលថ្មីបានកើតឡើង ពោលគឺជាការចាប់ផ្តើមជំពូកថ្មីរបស់ Navara។
ថ្វីបើគេមិនអាចឃើញពីរូបរាងពិតប្រាកដរបស់ Navara 2026 ក្នុងវីដេអូនោះក៏ដោយ ប៉ុន្តែគេប៉ាន់ស្មានថា វាអាចនឹងមានរូបរាងស្រដៀងនឹង Triton ព្រោះបើតាមព័ត៌មានកន្លងមក ឲ្យដឹងថា Nissan បានសហការជាមួយ Mitsubishi ក្នុងការអភិវឌ្ឍ Navara ជំនាន់ថ្មី។ ចំណែកកម្លាំងម៉ាស៊ីនវិញ ត្រូវបានរំពឹងថា Navara ស៊េរីថ្មីនេះ នឹងប្រើម៉ាស៊ីនម៉ាស៊ូតទាក់បូភ្លោះ ចំណុះ ២,៤លីត្រ ផលិតបានកម្លាំង២០១សេះ និងកម្លាំងរមួល ៤៧០ញូតុនម៉ែត្រ៕