GWM Tank 400 PHEV ថ្មីទទួលបានការអាប់ដេតបន្ថែមនឹងចាប់ផ្តើមបើកទទួលការកក់នៅថ្ងៃទី២១ខាងមុខ

រថយន្តប្រភេទ Plug-in Hybrid SUV ម៉ូឌែល Tank 400 ថ្មីរបស់ក្រុមហ៊ុន Great Wall Motor’s (GWM) នឹងចាប់ផ្តើមការបើកបញ្ជាការទិញមុននៅថ្ងៃទី ២១ ខែតុលា។ រថយន្តនេះនឹងដាក់លក់ជាជម្រើស Hi4-T ដែលមានស្រាប់ និងជម្រើសថ្មីដែលត្រូវបានបន្ថែមគឺ Hi4-Z ។

សម្រាប់ការរចនារួមរបស់រថយន្ត Tank 400 ថ្មី ភាគច្រើនរក្សាទម្រង់នៃការឌីស្សាញរបស់ម៉ូឌែលច្ចុប្បន្នដដែល ប៉ុន្តែមានការផ្លាស់ប្តូរដូចខាងក្រោម៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • បានបន្ថែមការតុបតែងពណ៌ខ្មៅ នៅលើកាងខាងមុខ និងបាន កែសម្រួលប្លង់បន្ទាត់ នៃការរចនា។
  • បានបន្ថែម Lidar ដែលតម្លើងនៅលើដំបូល រួមជាមួយ កាមេរ៉ាចំហៀង និងកាមេរ៉ាក្រោយ ដើម្បីគាំទ្រដល់ ប្រព័ន្ធជំនួយការបើកបរកម្រិតខ្ពស់ Coffee Pilot Ultra ជំនាន់ទី៣ របស់ GWM ក្នុងការអនុវត្តមុខងារ NOA (Navigate on Autopilot) បើកបរដោយស្វ័យប្រវត្ដិទាំងនៅក្នុងទីក្រុង និងលើផ្លូវហាយវេ។
  • ជម្រើសពណ៌ខាងក្រៅថ្មី គឺពណ៌ស្វាយ “Dunhuang Purple”។
  • ផ្លាកសញ្ញាក្រោយត្រូវបានអាប់ដេត: និមិត្តសញ្ញា “GWM TANK” និង “Great Wall Motors” ដាក់ឲ្យស្ថិតនៅផ្នែកខាងលើ ហើយនិមិត្តសញ្ញា “Tank 400” និង “Hi4-T / Hi4-Z” ស្ថិតនៅផ្នែកខាងក្រោម។

រថយន្ត Tank 400 ថ្មីមានប្រវែងតួខ្លួនសរុប ៤ ៩៦៤មម ទទឹង ១ ៩៧០មម កម្ពស់ ១ ៩០៥មម និងប្រវែងគម្លាតកង់មុខក្រោយ ២៨៥០មម ជាមួយទំហំនេះគឺខ្លីជាង ២១មម ធំជាង ១០មម និង ខ្ពស់ជាង ៥មម បើប្រៀបធៀបទៅនឹងម៉ូដែលបច្ចុប្បន្ន។ 

សម្រាប់ម៉ូឌែលថ្មី Hi4-Z ដំណើរដោយម៉ាស៊ីនចំណុះ 2.0 រួមបញ្ចូលជាមួយចំនួនគឺម៉ូទ័រអគ្គិសនី P2 និង P4។ ចំពោះម៉ាស៊ីនចំណុះ 2.0 របស់វាអាចផលិតកម្លាំងអតិបរមាបាន ២៤៨សេះ)និងកម្លាំងរមួលអតិបរមា ៣៨០ ញូតុនម៉ែត្រ។ ចំណែកម៉ូទ័រអគ្គិសនី P2 អាចផលិតកម្លាំងអតិបរមា ២៨៨សេះ រីឯម៉ូទ័រអគ្គិសនី P4 អាចកម្លាំងអតិបរមា ៣២២សេះ។

បើនិយាយពីកម្រិតសុីប្រេង Tank 400 PHEV មានអត្រាសុីប្រេងតែ ៨.៣ លីត្រ ក្នុង១០០គីឡូម៉ែត្រ។ រថយន្ដនេះក៏បានបំពាក់មកជាមួយអាគុយប្រភេទ Ternary Lithium ទំហំ ៥៩.០៥គីឡូវ៉ាត់ម៉ោង ប្រើអគ្គិសនីសុទ្ធអាចបើកបរបានរយៈចម្ងាយ ២០០ គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាយ CLTC។

នៅផ្នែកខាងក្នុងរថយន្ដនេះ ការរចនាផ្ទៃខាងក្នុងបានបំពាក់មកជាមួយអេក្រង់កុងទ័រ LCD ទំហំ ១២.៣ អុីញ, អេក្រង់កម្សាន្ដទំហំ ១៥.៦អុីញ ដំណើរការប្រព័ន្ធប្រតិបត្តិការ Coffee 3 ចុងក្រោយបំផុតរបស់ក្រុមហ៊ុន GWM៕


ផ្ទាំងផ្សាយពាណិជ្ជកម្ម