បារាំងចិត្តបានជាងគេនៅអឺរ៉ុប ផ្ដល់ប្រាក់ឧបត្ថម្ភដល់ ១៣០០០ដុល្លារ សម្រាប់ការទិញឡានអគ្គិសនី

រដ្ឋាភិបាល​បារាំង​បាន​បញ្ចេញ​នូវ​កញ្ចប់​លុយ​​ប្រមាណ ១,៤៣ពាន់​លាន​ដុល្លារ សម្រាប់​ជួយ​ឧបត្ថម្ភ​​ដល់​ការ​ទិញ​រថយន្ត​អគ្គិសនី ​ជា​សកម្មភាព​មួយ​ដែល​អាច​ជួយ​​កាត់​បន្ថយ​តម្លៃ​រថយន្ត​អគ្គិសនី​បាន​ជិត ៤០% សម្រាប់​រថយន្ត​ខ្លះ និង​ជួយ​កាត់​បន្ថយ​ឧស្ម័ន​ពុល​កាបូនឌីអុកស៊ីត​ក្នុង​បរិស្ថាន​ផង​ដែរ។

អ្នក​ទិញ​រថយន្ត​អគ្គិសនី​អាច​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​រហូត​ដល់​ប្រមាណ ១៣ ២១១ដុល្លារ ធ្វើ​ឲ្យ​វា​ក្លាយ​ជា​ប្រាក់​ឧបត្ថម្ភ​ដែល​ច្រើន​ជាង​គេ​បំផុត​ក្នុង​សហភាព​អឺរ៉ុប។ ឧទាហរណ៍​ថា​​រថយន្ត Renault Zoe ដែល​មាន​តម្លៃ​ប្រមាណ ៣៥ ២៣០​ដុល្លារ អ្នក​ទិញ​ត្រូវ​ចំណាយ​លុយ​ផ្ទាល់​ខ្លួន​ត្រឹម ២២ ០០០​ដុល្លារ​ប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទន្ទឹម​នឹង​នេះ​ដែរ អ្នក​ប្រើ​ប្រាស់​រថយន្ត​ម៉ាស៊ូត​ចាស់ៗ​អាច​ទទួល​បាន​ប្រាក់​លើក​ទឹក​ចិត្ត​ប្រមាណ​ ៥៥០០​ដុល្លារ ប្រសិន​បើ​ឈប់​ប្រើ​រថយន្ត​នោះ ហើយ​អាច​ទទួល​បាន ៧៧០០ដុល្លារ ប្រសិន​បើ​​មាន​ចំណង​ចង់​ទិញ​រថយន្ត​អគ្គិសនី​មក​ប្រើ​ជំនួស៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម