Ford គ្រោងនឹងបង្ហាញចេញរថយន្ត F-150 ស៊េរីថ្មីឆ្នាំ ២០២១ នាថ្ងៃទី ២៥ ខែមិថុនា ដែលបង្ហាញចេញតាមរយៈកម្មវិធីផ្សាយផ្ទាល់តាមអនឡាញ។ ក្រុមហ៊ុនបានបញ្ជាក់បន្ថែមថាក្នុងពេលប៉ុន្មានសប្ដាហ៍ខាងមុខទៀតនឹងប្រាប់អំពីវិធីចូលទស្សនាការបង្ហាញចេញរថយន្តនេះ។
ត្បិតថាមិនទាន់បង្ហាញមុខជាផ្លូវការ ប៉ុន្តែគេរំពឹងថា F-150 ស៊េរីឆ្នាំ ២០២១ នឹងមានណែនាំនូវបច្ចេកវិទ្យាថ្មីៗជាច្រើន រួមជាមួយជម្រើសម៉ាស៊ីន Hybrid ថ្មីផងដែរ។ ចំណែករូបរាងរបស់វាក៏នឹងមានការផ្លាស់ប្ដូរច្រើនខុសពីស៊េរីបច្ចុប្បន្ន នេះបើផ្អែកតាមរូបភាពលេចធ្លាយកន្លងមក។
ទោះជាជំងឺកូវីដ១៩កំពុងបន្តរាតត្បាតខ្លាំងមែន ប៉ុន្តែ Ford បានបញ្ជាក់ឲ្យដឹងថាការដឹកជញ្ជូនរថយន្ត Ford F-150 ជំនាន់ថ្មីនឹងចាប់ផ្ដើមពីអំឡុងត្រីមាសទីបួននេះ មិនឲ្យអតិថិជនត្រូវរង់ចាំដល់ឆ្នាំក្រោយនោះទេ៕