
រថយន្ត Toyota Corolla ស៊េរីឆ្នាំ២០២៦ បានទទួលការកែប្រែរូបរាងខាងក្រៅ ដោយមានផ្នែកខាងមុខ ដែលយកគំរូតាមរថយន្ត Prius និងរថយន្ដ Camry ជំនាន់ចុងក្រោយ រួមជាមួយនឹងផ្ទៃខាងក្នុងដែលបានធ្វើបច្ចុប្បន្នភាព និងកាប៊ីនដែលមានទំហំកាន់តែធំ ត្រូវបានដាក់បង្ហាញជាផ្លូវការ។
រថយន្ដ Corolla ម៉ូដែលនេះថ្មីគឺជាការកែប្រែរូបរាងលើម៉ូឌែលបច្ចុប្បន្នដែលស្រាប់ ត្រូវបាផលិតដោយក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា FAW-Toyota នៅប្រទេសចិន។ សម្រាប់ការផ្នែកខាងក្រៅវិញ ផ្នែញខាងមុខរបស់រថយន្ដនេះត្រូវបានរចនាបែប ‘Hammerhead’ ទទួលបានការបំផុសគំនិតពីរថយន្ត Prius និង Camry ជំនាន់ចុងក្រោយ ដោយភ្លើងខាងមុខរាងជា អក្សរ C លេងបន្ថែមជាប៉ាណានៅផ្នែកខាងក្រោម ដែលមើលទៅស្ព័រជាងមុន។ ចំពោះផ្នែកខាងក្រោយរចនាជាមួយស្ដុបកាត់ជាបន្ទាត់ពេញទទឹងផ្នែកខាងក្រោយ ទៅកាន់ទាក់ទាញហើយស្រស់ស្អាត។
សម្រាប់ទំហំនៅផ្នែកខាងក្រៅរថយន្តនេះបានពង្រីកប្រវែងគម្លាតកង់មុខក្រោយវែងជាងប្រវែង ៥០ មីលីម៉ែត និងពង្រីក ប្រវែងតួខ្លួនសរុបបន្ថែមប្រវែង ៧៥ មីលីម៉ែត្រ ធៀបនឹងម៉ូដែលចាស់ ការធ្វើបែបនេះគឺដើម្បីបង្កើនទំហំកៅអីខាងក្រោយ ឲ្យកាន់តែទូលាយ។
ចូលមកដល់ផ្នែកខាងក្នុងវិញម្ដង Toyota Corolla ស៊េរីឆ្នាំ២០២៦ បានបំពាក់ជាមួយអេក្រង់កុងទ័រឌីជីថលទំហំ ៨.៨ អ៊ីញ, កម្សាន្ដទំហំកាន់តែធំរហូតដល់ ១២.៩ អុីញ ដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 8155 processor ថ្មី ដើម្បីបង្កើនល្បឿនដំណើរការរបស់ប្រព័ន្ធព័ត៌មានកម្សាន្ត។ ចំពោះការបញ្ជាម៉ាស៊ីនត្រជាក់ (រួមទាំងការលៃតម្រូវរន្ធខ្យល់) ត្រូវបានផ្លាស់ប្តូរទៅក្នុងអេក្រង់ប៉ះតែម្តង ដើម្បីផ្តល់នូវប្រណីតភាពកាន់តែទំនើប ដែលភាពពេញនិយមនៅប្រទេសចិន។ ក្រឡេកមកមើលកុងសូលកណ្តាលត្រូវបានរចនាជាមួយពណ៌ខ្មៅរលោងថ្មី ហើយធំជាងមុន។

សម្រាប់កម្រិតសមត្ថភាពរបស់ Toyota Corolla ស៊េរីឆ្នាំ២០២៦ ផលិតសម្រាប់ទីផ្សារប្រទេសចិន។ រថយន្ដផ្ដល់ជាមួយជម្រើសម៉ាសុីន២ប្រភេទផ្សេងក្នុងនោះបានបំពាក់មកជាមួយម៉ាស៊ីនសាំងចំណុះ ២.០ លីត្រ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ១២៦ គីឡូវ៉ាត់ ឬស្មើនិង ១៧១ សេះ។ ខណៈជម្រើសប្រើប្រាស់ថាមពល Hybrid ដំណើរដោយម៉ាសុីនសាំងចំណុះ ១.៨ លីត្រ ទំហំ ៤ ស៊ីឡាំង ១.៨ លីត្រ រួមបញ្ចូលជាមួយម៉ូទ័រអគ្គិសនី។
អាចថាជារឿងសេដមួយដែរ សម្រាប់ហ្វេន Toyota Corolla ព្រោះរថយន្ដនេះទំនងជាមិនត្រូវបានដាក់លក់នៅទីផ្សារក្រៅប្រទេសនោះទេ។ មូលហេតុសំខាន់គឺដោយការ កែប្រែទាំងរូបរាង និងបច្ចេកវិទ្យា និងប្រព័ន្ធបញ្ជាម៉ាស៊ីនត្រជាក់លើអេក្រង់ ត្រូវបានរាយការណ៍ថាជាធ្វើឡើងផ្ដាច់មុខសម្រាប់ទីផ្សារប្រទេសចិន (Exclusive to the Chinese market)៕


















