មកស្គាល់ក្រុមហ៊ុនផលិតអាគុយយក្សចិន ២ ដែលមានចំណែកចូលរួមជួយអោយឡានអគ្គិសនីបច្ចុប្បន្នបើកបានកាន់តែឆ្ងាយ!

ខាងក្រោមនេះគឺជាក្រុមហ៊ុនផលិតអាគុយយក្សចិនចំនួន ២ ដែលមានចំណែកចូលរួមជួយអោយឡានអគ្គិសនីបច្ចុប្បន្នបើកបានកាន់តែឆ្ងាយ។

១) ក្រុមហ៊ុន CATL (Contemporary Amperex Technology Co., Limited)

វាគឺជាក្រុមហ៊ុនផលិតថ្ម និងអាគុយរថយន្តអគ្គិសនីធំបំផុតនៅលើពិភពលោក និងនៅក្នុងប្រទេសចិន ដែលមានទីស្នាក់ការកណ្ដាលនៅប្រទេសចិនផ្ទាល់ និងត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១១ ។ ភាគច្រើន CATL គឺផ្តោតលើការស្រាវជ្រាវ និងអភិវឌ្ឍនូវថ្មរថយន្តអគ្គិសនីជាច្រើនប្រភេទទាំងប្រភេទ LFP និង NMC ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចុប្បន្ននេះ ក្រុមហ៊ុនមួយនេះ គឺមានចំណែកទីផ្សារលើស ៤០% ឯណ្ណោះ នៅក្នុងប្រទេសចិន ក្លាយជាក្រុមហ៊ុនផលិតថ្មរថយន្តអគ្គិសនីធំបំផុត។ វាមានអតិថិជនសំខាន់ៗជាច្រើនដូចជា Tesla, BMW, Mercedes-Benz, Volkswagen, Ford, NIO និង XPeng ជាដើម។ ជាពិសេស គឺមានរោងចក្រផលិតផ្ទាល់ខ្លួនទាំងនៅប្រទេសចិន អឺរ៉ុប និងទីផ្សារជាច្រើន។

២) ក្រុមហ៊ុន FinDreams Battery របស់ BYD

វាគឺជាក្រុមហ៊ុនផលិតថ្ម និអាគុយរថយន្តអគ្គិសនីធំទី ២ បន្ទាប់ពី CATL។ ក្រុមហ៊ុននេះ កាន់កាប់ចំណែកទីផ្សារ ២៨% នៅក្នុងប្រទេសចិន។

ជាក់ស្តែងចំពោះថ្ម ឬអាគុយដែលមានភាពល្បីល្បាញជាងគេរបស់ក្រុមហ៊ុននេះវិញ គឺថ្ម Blade Battery ដែលជាថ្មប្រភេទ LFP ដែលត្រូវបានគេវាយតម្លៃថា មានសុវត្ថិភាពខ្ពស់បំផុតនៅលើពិភពលោក ហើយត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងរថយន្ត BYD ផ្ទាល់។ ជាពិសេស គឺមិនងាយឆេះ មានអាយុកាលយូរ និងថ្លៃដើមទាប។

គួរបញ្ជាក់ថា ក្រៅពីប្រើសម្រាប់ឡាន BYD ក្រុមហ៊ុន FinDreams ផ្ទាល់ក៏ផលិតអាគុយសម្រាប់ផ្គត់ផ្គង់ឲ្យក្រុមហ៊ុនផ្សេងៗដូចជា Tesla , Toyota និងក្រុមហ៊ុនឡានអគ្គិសនីជាច្រើនទៀតផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម