
នេះមិនមែនជាការយល់សប្តិឡើយ ប៉ុន្តែវាគឺជារឿងពិតរបស់បុរសជនជាតិអាមេរិកម្នាក់ឈ្មោះ Richard Rawlings ដែលជាម្ចាស់ហ្គារ៉ាស Gas Monkey Garage ដោយលោកគឺបានចំណាយពេលដល់ទៅ ២ ឆ្នាំឯណ្ណោះ ក្នុងការច្នៃបង្កើតនូវរថយន្ត Ferrari Testarossa 6×6 ដែលនេះគឺបានធ្វើឲ្យអ្នកលេងឡានទូទាំងពិភពលោក និងក្រុមហ៊ុន Ferrari មានភាពភ្ញាក់ផ្អើលជាខ្លាំង។

ក្នុងនោះ ចំពោះការបង្កើតរថយន្តនេះវិញ វាគឺបានចាប់ផ្តើមឡើងដោយលោក Richard Rawlings ដោយលោកគឺបានសហការជាមួយអ្នកច្នៃម៉ូដជនជាតិបារាំងម្នាក់គឺលោក Alexandre Danton។ ពោលគឺពួកគេបានយកគ្រោងឆ្អឹងរបស់រថយន្ត Ferrari Testarossa ជំនាន់ឆ្នាំ ១៩៨០ មួយគ្រឿង មកវះកាត់ដើម្បីពន្លូតតួខ្លួន និងបន្ថែមអ័ក្សកង់មួយគូទៀតនៅផ្នែកខាងក្រោយ។
ជាលទ្ធផល ឡាន Ferrari Testarossa 6×6 នេះ គឺត្រូវបានដកម៉ាស៊ីនដើមចេញ ហើយជំនួសមកវិញនូវម៉ាស៊ីន Supercharged LT4 V8 ដែលត្រូវបានកែច្នៃបន្ថែមរហូតមានកម្លាំងដល់ ១,២០០ សេះ។ ជាពិសេស គឺថាមពលនេះត្រូវបានបញ្ជូនទៅកង់ក្រោយទាំង ៤ គ្រាប់តែម្តង ពោលគឺអាច Drift បានដូចនឹងឡានកង់ក្រោយធម្មតាអញ្ចឹង៕





















