BMW M5 ឆ្នាំ២០២១ ចេញជាផ្លូវការ តម្លៃខ្ទង់ ១០ម៉ឺនដុល្លារ

ក្រុមហ៊ុន BMW បានប្រកាសចេញរថយន្ត Sedan ស្ព័រកម្លាំងខ្លាំងម៉ូដែល M5 ស៊េរីឆ្នាំ២០២១ ជាផ្លូវការ ដោយបានអាប់ដេតប៉ាណាមុខ, ចង្កៀងមុខ, កាងមុខក្រោយ និងចង្កៀងក្រោយ ផងដែរ។

ក្រៅពីទទួលបានការអាប់ដេតមួយចំនួនលើរូបរាងខាងក្រៅ BMW M5 ក៏បន្ថែមពណ៌ថ្មីចំនួន ៥ ទៀត ដោយក្នុងនោះរួមមានទាំង ពណ៌ប្រផេះ Brands Hatch Grey និង ពណ៌ក្រហម Motegi Red Metallic ទៀតផង។ លើសពីនេះវាក៏មានបំពាក់យ៉ាន់ថ្មីទំហំ ២០អ៊ីញ បានពីម៉ូដែល M8 ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW M5 បំពាក់ម៉ាស៊ីន twin-turbo ចំណុះ ៤,៤លីត្រ V8 មានកម្លាំង ៥៩២សេះ ប្រើប្រអប់លេខអូតូ ៨វគ្គ និងប៉ុងពីរ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៣,៤វិនាទី។

BMW ក៏ផ្តល់ជម្រើស M5 Competition ដែរ ដោយមានកម្លាំងដល់ ៦១៧សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៣,៣វិនាទី។ ម៉ូដែល ២ អាចរត់ដល់ល្បឿនអតិបរមា ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង និង ៣០៥គីឡូម៉ែត្រក្នុងមួយម៉ោង នៅពេលបំពាក់កញ្ចប់ Option “M Driver’s Package”។

M5 ឆ្នាំ២០២១ នឹងចេញលក់នៅក្នុងខែសីហា ជាមួយនឹងតម្លៃ ១០៣ ៥០០ដុល្លារ សម្រាប់ M5 ធម្មតា និង ១១១ ១០០ដុល្លារ សម្រាប់ M5 Competition៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម