Acura MDX Type S ឆ្នាំ២០២២ ចេញលក់ខែក្រោយ នឹងមានតម្លៃខ្ទង់ ៦ម៉ឺនដុល្លារ

ក្រុមហ៊ុន Acura បាននិយាយប្រាប់ឲ្យដឹងថា រថយន្ត Acura MDX Type S ឆ្នាំ២០២២ ឥឡូវនេះបើកឲ្យកក់ទុកមុនហើយ ដោយវានឹងចេញលក់ជាផ្លូវការ នៅក្នុងខែធ្នូ ជាមួយនឹងតម្លៃចាប់ពីខ្ទង់ ៦ម៉ឺនដុល្លារ។

រថយន្ត Acura MDX Type S ឆ្នាំ២០២២ មានបំពាក់ម៉ាស៊ីនថ្មី ចំណុះ ៣,០លីត្រ turbocharged V6 មានកម្លាំង ៣៣៥សេះ ហើយក៏មានជម្រើសប្រព័ន្ធបើកបរប៉ុងពីរ Super-Handling All-Wheel Drive និងប្រអប់លេខអូតូ ១០វគ្គ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត SUV កៅអី ៣ ជួរនេះ ទទួលបានការឌីហ្សាញយ៉ាងទាក់ទាញ មិនត្រឹមតែផ្នែកខាងក្រៅនោះទេ សូម្បីតែកាប៊ីនខាងក្នុងរបស់វាក៏អីចឹងដែរ។ វាមានផ្តល់ជម្រើសពូកស្បែក ពណ៌ក្រហម, Ebony ឬ Light Orchid, ចង្កូតរាងអក្សរ D, អេក្រង់កម្សាន្តទំហំ ១២,៣អ៊ីញ និង ប្រព័ន្ធសំឡេង ELS Studio 3DO Signature Edition មានបាស ២៥គ្រាប់។

ក្រៅពីនោះ វាក៏មានបំពាក់ប្រព័ន្ធសុវត្ថិភាព AcuraWatch ដែលរួមមានទាំងមុខងារ traffic sign recognition, emergency braking, driver attention monitor និង traffic jam assist ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម