Bentley បង្ហាញចេញរថយន្តថ្មីតម្លៃ ២លានដុល្លារ មានផលិតត្រឹម ១២គ្រឿង

ទោះ​បី​ជា​កម្មវិធី​តាំង​បង្ហាញ​រថយន្ត Geneva Motor Show បាន​រំសាយ​ចោល​មែន ប៉ុន្តែ Bentley នៅ​​បន្ត​ការ​បង្ហាញ​ចេញ​រថយន្ត​ថ្មី​របស់​ខ្លួន​តាម​រយៈ​ការ​ផ្សាយ​ផ្ទាល់​តាម​អ៊ីនធឺណិត ជា​មួយ​ម៉ូដែល Mulliner Bacalar ជា​ម៉ូដែល​ផលិត​មាន​ចំនួន​កំណត់។

ចំណុច​ពិសេស​នៃ​រថយន្ត​នេះ​គឺ​មាន​ការ​​ប្រើ​ប្រាស់​ឈើ​អាយុ​កាល​ជាង ៥ ពាន់​ឆ្នាំ​មក​ពី​តំបន់ Riverwood នៃ​ចក្រភព​អង់គ្លេស​ មក​​ព័ន្ធ​ជុំវិញ​តាប្លូ​នៃ​រថយន្ត អម​ដោយ​កៅអី​អង្គុយ​ដែល​ដេរ​ដោយ​សរសៃ​អំបោះ ១៤៨ ១៩៩ សរសៃ​ ធ្វើ​ឲ្យ​រថយន្ត​នេះ​កាន់​តែ​ពិសេស។

ពាណិជ្ជកម្ម

រថយន្ត Bacalar នេះ​ដែរ ដំណើរ​ការ​ដោយ​ម៉ាស៊ីន ៦,០ លីត្រ Twin-Turbo មាន​ ១២ ស៊ីឡាំង ភ្ជាប់​នឹង​​ប្រអប់​លេខ​ស្វ័យ​ប្រវត្តិ​ ៨ វគ្គ និង​ប្រើ​ប្រព័ន្ធ​បើកបរ​វិល​កង់​ទាំង​បួន។ ម៉ាស៊ីន​វា​អាច​បង្កើត​កម្លាំង​បាន​ ៦៥០ សេះ ដែល​ខ្លាំង​លើស​ម៉ាស៊ីន​លើ​ Continental GT ចំនួន ២៤ សេះ។

ការ​ផលិត​រថយន្ត Bacalar នេះ​គឺ​មាន​កំណត់​ត្រឹម ១២ គ្រឿង​ប៉ុណ្ណោះ ដោយ​រថយន្ត​នីមួយៗ​គឺ​សុទ្ធ​តែ​មាន​ម្ចាស់​រួច​ហើយ ត្បិត​ថា​មួយ​គ្រឿងៗ​មាន​តម្លៃ​ថ្លៃ​ដល់​ខ្ទង់ ២ លាន​ដុល្លារ​ក្ដី៕​

​​

Sponsored