Bugatti ចេញរថយន្តថ្មី ផលិតត្រឹម ១៦ គ្រឿង មួយតម្លៃ ៣,៥៥ លានដុល្លារ

រថយន្ត Bugatti ម៉ូដែល​ថ្មី​បាន​បង្ហាញ​មុខ​មាត់​ជា​ផ្លូវ​ការ​ដែល​វា​ជា​សែស្រឡាយ​ជា​មួយ​ម៉ូដែល Chiron មាន​ឈ្មោះ​ថា Bugatti Chiron Pur Sport។

រថយន្ត​ថ្មី​នេះ​មិន​មាន​ការ​ផ្លាស់​ប្ដូរ​រូបរាង​ខ្លាំង​ឡើយ ប៉ុន្តែ​គេ​បាន​កែ​សម្រួល​លក្ខណៈ​សម្បត្តិ​នៃ​ម៉ាស៊ីន​ចំណុះ ៨,០ លីត្រ ១៦ ស៊ីឡាំង អាច​ផលិត​កម្លាំង​បាន ១៤៧៩ សេះ ឲ្យ​មាន​ល្បឿន​រង្វិល​ជុំ​ដល់ ៦៩០០ ជុំ​ក្នុង​មួយ​នាទី ដែល​ខ្ពស់​ជាង​មុន ២០០ ជុំ​ក្នុង​មួយ​នាទី។

ពាណិជ្ជកម្ម

 

ចំពោះ​ផ្នែក​ហ្វ្រាំង​ក៏​មាន​ការ​ប្រែ​ប្រួល​ខ្លះ​ដែរ ដោយ Bugatti បាន​ងាយ​មក​ប្រើ​ស្បែក​ហ្វ្រាំង​ប្រភេទ​ទីតាញ៉ូម​ថ្មី ​ធ្វើ​ឲ្យ​រថយន្ត​ Chiron Pur Sport នេះ​ មាន​ទម្ងន់​ស្រាល​ជាង Chiron ធម្មតា​ប្រមាណ ១៩ គីឡូក្រាម។

គួរ​ដឹង​ថា​ Bugatti នឹង​ផលិត​រថយន្ត​ Chiron Pur Sport នេះ​ត្រឹម ១៦ គ្រឿង​ប៉ុណ្ណោះ ដែល​នឹង​ចាប់​ផ្ដើម​ផលិត​ពី​ពាក់​កណ្ដាល​ឆ្នាំ ២០២០ នេះ ហើយ​មួយ​គ្រឿង​នឹង​មាន​តម្លៃ​ប្រមាណ ៣,៥៥ លាន​ដុល្លារ មិន​ទាន់​គិត​បញ្ចូល​អត្រា​ពន្ធ៕

Sponsored