ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ Chevrolet Bolt EV ផ្តួល Tesla ឈ្នះពាន “ឡានអគ្គិសនីល្អបំផុត” ប្រចាំឆ្នាំ២០២១

Chevrolet Bolt EV ផ្តួល Tesla ឈ្នះពាន “ឡានអគ្គិសនីល្អបំផុត” ប្រចាំឆ្នាំ២០២១

កាសែតអាមេរិក U.S. News បានបោះឆ្នោតឲ្យរថយន្ត Chevrolet Bolt EV ឈ្នះពានរង្វាន់ “រថយន្តអគ្គិសនីល្អបំផុត” ប្រចាំឆ្នាំ២០២១ ដោយយកឈ្នះលើ Tesla Model 3 និង Model Y ទៀតផង។

មូលហេតុដែលកាសែតខាងលើបានផ្តល់ពានរង្វាន់នេះដល់ Bolt EV ក៏ដោយសារតែ វាជាជម្រើសល្អបំផុត នៅពេលដែលអ្នកគិតពិចារណាលើកត្តាមួយចំនួន ដូចជា គុណភាព តម្លៃ និងប្រសិទ្ធភាព។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Bolt EV ត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជា រថយន្តដែលមានការឌីហ្សាញបែបខ្នាតតូច និងងាយស្រួលប្រើប្រាស់។ ក្នុងនាមជារថយន្តអគ្គិសនី វាពិតជាផ្តល់នូវកម្លាំងបង្វិលជុំ និងបង្កើនល្បឿនយ៉ាងរហ័ស។ មាឌតូចអនុញ្ញាតឲ្យវាមានភាពងាយស្រួលបើកបរក្នុងទីក្រុង។ លើសពីនេះទៅទៀត វាផ្តល់ចម្ងាយបើកបរដល់ ២៥៩ ម៉ាយ៍ (៤១៧គីឡូម៉ែត្រ) ដែលធ្វើឲ្យចៅក្រមមានការចាប់អារម្មណ៍យ៉ាងខ្លាំង។

ដោយឡែក រថយន្ត Tesla ជាពិសេសគឺ Model 3 និង Model Y បានផ្តល់នូវចម្ងាយបើកបរប្រសើរជាង ប៉ុន្តែរថយន្តទាំងពីរនេះមានតម្លៃជាង ៥ ម៉ឺនដុល្លារឯណោះ ខណៈពេលដែលរថយន្ត Chevrolet Bolt EV មានតម្លៃត្រឹមតែ ៣៦ ៥០០ ដុល្លារប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម