Elon Musk ចេញមុខបដិសេធ ថាឡាន Tesla មិនបានតាមដានចិនឡើយ

ឆ្លើបតបទៅកាន់របាយការណ៍ដែលនិយាយថា យោធាចិនហាមឃាត់រថយន្ត Tesla មិនឲ្យចូលបន្ទាយរបស់ពួកគេ ឥឡូវនេះលោក Elon Musk បានចេញមុខបដិសេធហើយថា រថយន្ត Tesla របស់ខ្លួនមិនបានតាមដានចិនអ្វីឡើយ ប្រសិនបើ ក្រុមហ៊ុន Tesla បានប្រើរថយន្តដើម្បីស៉ើបការណ៍នៅក្នុងប្រទេសចិន ឬប្រទេសដទៃទៀត លោកនិងបិទរោងចក្ររបស់ខ្លួនភ្លាម។

គួររំលឹកឲ្យដឹងថា យោធាចិនបានហាមឃាត់រថយន្ត Tesla មិនឲ្យចូលក្នុងបន្ទាយយោធារបស់ខ្លួនឡើយ ដោយលើកឡើងពីការព្រួយបារម្ភផ្នែកសុវត្ថិភាព ចំពោះកាមេរ៉ាដែលបានបំពាក់ជាប់នៅលើរថយន្ត Tesla។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បើតាមទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា បទបញ្ជាដែលចេញដោយយោធា ណែនាំដល់ម្ចាស់រថយន្ត Tesla ឲ្យចតរថយន្តរបស់ពួកគេនៅខាងក្រៅបន្ទាយយោធា។

មិនតែប៉ុណ្ណោះ កាសែត Wall Street Journal បានរាយការណ៍ថា រដ្ឋាភិបាលចិនកំពុងរឹតត្បិតការប្រើប្រាស់រថយន្តរបស់ក្រុមហ៊ុន Tesla លើបុគ្គលិកនៅបន្ទាយយោធា, សហគ្រាសដែលគ្រប់គ្រងដោយរដ្ឋ នៅក្នុងឧស្សាហកម្មដែលងាយរងគ្រោះ និងទីភ្នាក់ងារសំខាន់ៗ ព្រោះរថយន្តទាំងនោះអាចជាប្រភពនៃការលេចធ្លាយសន្តិសុខជាតិ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម