Ford ចេញ SUV ៧កៅអីថ្មី ប្រជែង Toyota Highlander

ក្រុមហ៊ុន Ford បានប្រកាសចេញរថយន្ត SUV ៧កៅអីថ្មី ម៉ូដែល Equator ស៊េរីឆ្នាំ២០២១ នៅក្នុងប្រទេសចិន។

ខណៈពេលនេះ រូបថត និងព័ត៌មានលម្អិតអំពីរថយន្តនេះ គឺនៅមានតិចតួចបំផុត ប៉ុន្តែគេបានដឹងថា Equator គឺជាការសហការណ៍ផលិតរវាង ក្រុមហ៊ុន Jiangling និង Ford។ SUV ខាងលើមានប្រវែង ៤ ៩០៥មីល្លីម៉ែត្រ ទទឹង ១ ៩៣០មីល្លីម៉ែត្រ និងកម្ពស់ ១ ៧៥៥មីល្លីម៉ែត្រ ហើយប្រវែងពីកុងមុខទៅកង់ក្រោយ ២ ៨៦៥មីល្លីម៉ែត្រ។

ពាណិជ្ជកម្ម

Ford Equator នឹងមានប្រើម៉ាស៊ីនតែ១ជម្រើសប៉ុណ្ណោះ គឺ ម៉ាស៊ីនសាំង ចំណុះ ២,០លីត្រ EcoBoost ទំហំ ៤ស៊ីឡាំង មានកម្លាំង​ ២២១សេះ ប៉ុន្តែមានជម្រើសប្រអប់លេខអូតូ និង លេខដៃ ៥វគ្គ ក៏ដូចជា ជម្រើសប៉ុងមួយ RWD និង ប៉ុងពីរ AWD ផងដែរ។

Equator​t ត្រូវបានផលិតឡើងដើម្បីប្រជែងនឹងរថយន្តដូចជា Jeep Grand Commander និង Toyota Highlander នៅក្នុងប្រទេសចិន។ ចំពោះតម្លៃ និងពេលចេញលក់របស់វា នឹងត្រូវប្រកាសនាពេលក្រោយ៕

Sponsored