Ford បញ្ឈប់ការលក់រថយន្ត Ford Maverick និង Ford Mustang Mach-E ចំនួន ២ ៦២៦គ្រឿង ព្រោះមានបញ្ហាទៅនឹងខ្សែក្រវ៉ាត់

មានការបញ្ឈប់ការលក់ និងការហៅត្រឡប់ទៅវិញនៅរថយន្តមួយចំនួន នៃរថយន្ត Ford Mustang Mach-E ឆ្នាំ២០២១-២០២២ និង Maverick ឆ្នាំ២០២២ បន្ទាប់ពីមានបញ្ហាកើតឡើងទៅលើទំហំនៃទំពក់សម្រាប់ភ្ជាប់ខ្សែក្រវាត់កៅអីខាងក្រោយមានទំហំធំពេក ដែលធ្វើអោយសមត្ថភាពក្នុងការទប់អ្នកដំណើរនៅពេលធ្លាក់ត្រូវបានកាត់បន្ថយ ឬរបូត។

ដោយសំណាងល្អ បើតាមសម្តីអ្នកនាំពាក្យក្រុមហ៊ុន Ford លោក Said Deep បញ្ជាក់ទៅកាន់គេហទំព័រ Motor1 ថាមិនមានអ្នករងរបួស ឬស្លាប់ដោយសារបញ្ហានេះទេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យោងតាម Ford Maverick Truck Club បានបង្ហាញចេញនូវឯកសារស្តីពីការបញ្ឈប់ការលក់សម្រាប់បញ្ហានេះ។ ដោយវាប៉ះពាល់ដល់រថយន្ត Mustang Mach-E ដែលមានកាលបរិច្ឆេទផលិតចាប់ពីថ្ងៃទី ៥ ខែតុលា ឆ្នាំ២០២១ ដល់ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២១ ខណៈ Maverick គឺចាប់ពីថ្ងៃទី ៦ ខែតុលា ឆ្នាំ២០២១ ដល់ថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២១។

ដើម្បីជំរៈបញ្ហានេះ អ្នកចែកចាយរបស់ Ford មិនអាចលក់រថយន្តដែលផលិតនៅពេលវេលាខាងលើបានទេ ដោយរង់ចាំការជួសជុលរួចរាល់ ចំណែកឯរថយន្តដែលពុំបានផលិតក្នុងការបរិច្ឆេទនោះ គឺអាចធ្វើការលក់បានធម្មតា។

បន្ថែមពីនេះ បើយោងតាមលោក Deep ប្រាប់ទៅកាន់គេហទំព័រ Motor1 បានបង្ហាញថាបញ្ហាកនេះប៉ះពាល់ដល់យានយន្តសរុបចំនួន ២ ៦២៦គ្រឿង ។ លោក​បាន​និយាយ​ថា ក្រុមហ៊ុន Ford បាន​ផ្ញើ​ឯកសារ​ចាំបាច់​រួច​ហើយ​អំពី​ការ​ប្រមូល​រថយន្ត​នេះ​ទៅ​រដ្ឋបាល​សុវត្ថិភាព​ចរាចរណ៍​ផ្លូវជាតិ (NHTSA) ដោយរង់ចាំការផ្សព្វផ្សាយ។

យោងតាមឯកសារផ្ទៃក្នុងរបស់ Ford Maverick Truck Club ក្រុមហ៊ុនផលិតរថយន្តនឹងផ្ញើរបាយការណ៍អំពីបញ្ហានេះទៅកាន់ភ្នាក់ងាចែកចាយរបស់ខ្លួននៅថ្ងៃទី៣ ខែមករា ជាមួយនឹងព័ត៌មានអំពីការបញ្ជាទិញគ្រឿងបន្លាស់ និងការណែនាំអំពីការជួសជុល៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម