Ford ចេញម៉ូឌែលពិសេសនៃត្រកូល Puma ជិះចម្ងាយ ១០០គ.ម ស៊ីប្រេងប្រហែល ៧លីត្រ

ក្រុមហ៊ុន Ford Europe បានធ្វើការបញ្ចេញនូវម៉ូឌែលថ្មីនៃរថយន្ត Ford Puma ដែលមានឈ្មោះថា Puma ST Gold Edition ក្រោមការឌីស្សាញជាមួយពណ៌មាស។

រថយន្ត Puma ST Gold Edition បានទទួលការឌីស្សាញជាមួយពណ៌មាស នៅលើគម្របម៉ាស៊ីនខាងមុខ, ដំបូលខាងលើ, ថាសកង់ Alloy, ថ្នេរលើកៅអី, Console កណ្តាល និង គម្របម៉ាស៊ីនត្រជាក់ ប្រភេទកាបូន(Air Vent)។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែមពីនេះ Puma ST Gold Edition ក៏បានភ្ជាប់មកជាមួយកន្លែសាកថ្មឥតខ្សែ, ផ្លិតទឹកមានមុខងារកម្តៅ និងអូតូ, សេនស័រមុខ-ក្រោយ, អេក្រង់កម្សាន្តទំហំ ៨អ៊ីញ ភ្ជាប់ជាមួយបច្ចេកវិទ្យា SYNC3, Apple Carplay និង Android Auto និងគាំទ្រកម្មវិធី FordPass Connect។ ចំនែក ល្បឿននៃដៃចង្កូតបានអភិវឌ្ឍន៍បន្ថែមចំនួន ២០ភាគរយ, ហ្រ្វាំងធំជាងមុន ១៧ភាគរយ, តួរគ្រោងរថយន្តបានធ្វើការអភិវឌ្ឍន៍បន្ថែម អោយកាន់តែប្រសើជាងមុន និងបានបន្ថែម Quaife Limited-Slip Deferential (LSD) និង កងរ៉ឺស័របូមផងដែរ។

សម្រាប់ម៉ូឌែលពិសេសនេះ បំពាក់ជាមួយម៉ាស៊ីនចំណុះ ១,៥លីត្រ ទំហំ ៣ស៊ីឡាំង EcoBoost មានកម្លាំង ២០០សេះ និងកម្លាំងរមួល ៣២០ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខដៃ ៦វគ្គ។ ហើយមានល្បឿនអតិបរមា ២២០គ.ម/ម៉ និងស៊ីប្រេងប្រហែលចាប់ពី ៧ ក្នុងចម្ងាយ ១០០គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម