Ford Edge ជំនាន់​ក្រោយ​ត្រៀម​បង្ហាញ​ខ្លួន​ក្នុង​ប្រទេស​ចិន​ ជាមួយ​នឹង​រូបរាង​ថ្មីកាន់តែទាក់ទាញ

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ រូបភាពឯកសារប៉ាតង់របស់រថយន្ត Ford Edge ស៊េរីឆ្នាំ ២០២២ ជំនាន់ទី ៣ ត្រូវបានបង្ហាញចេញដោយក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាននៃប្រទេសចិន។

យោងតាមរូបភាពពីគេហទំព័រ MIIT បង្ហាញយ៉ាងច្បាស់ពីការរចនារថយន្ត Ford Edge ប្រភេទ SUV ខ្នាតកណ្តាលថ្មី ជាមួយនឹងការរចនារូបរាងដោយប៉ាណាមុខមានលក្ខណៈស្រដៀងទៅនឹង Explorer, Equator/Equator Sport ភ្ជាប់មកជាមួយចង្កៀងមុខ LED។ ចំហៀងរថយន្តមានថាសកង់ស្ព័រទំហំ ១៩ ដល់ ២០ អ៊ីញ និងដៃទ្វារលាក់ចូលក្នុង។ ខណៈ ចង្កៀងខាងក្រោយប្រភេទ LED រាងអក្សរ L ពណ៌ខ្មៅ, កាងក្រោយពណ៌ខ្មៅ និងកាង spoiler ផ្នែកខាងក្រោយមានពណ៌ដូចរថយន្ត។

ពាណិជ្ជកម្ម

រីឯនៅផ្នែកខាងក្នុងវិញ ត្រូវបានបំពាក់ដោយអេក្រង់ធំទំហំ ២១ អ៊ីញ ដែលមានកុងទ័រព័ត៌មាន Full LCD និងអេក្រង់កំសាន្ត ភ្ជាប់ដោយប្រព័ន្ធកម្សាន្តឆ្លាតវៃ SYNC+ ដែលជាការសហការគ្នាវបង្កើតឡើងដោយក្រុមហ៊ុន Ford និង Baidu ។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយម៉ាស៊ីនចំណុះ ២,០ លីត្រ turbocharged ផលិតកម្លាំងបាន ២៤៨ សេះ និងកម្លាំងរមួល ៣៩០​ ញ៉ូតុនម៉ែត្រ ប្រព័ន្ធបើកបរប៉ុង២ ​វិលកង់ទាំងអស់៕

Sponsored