Ford Escape សេរ៊ីឆ្នាំ២០២១ ថែមជម្រើសម៉ាស៊ីនថ្មី ជិះ ១០០គ.ម ស៊ីសាំងប្រហែល ២លីត្រ

ក្រុមហ៊ុន Ford ទើបតែប្រកាសចេញរថយន្ត Escape ស៊េរីឆ្នាំ ២០២១ របស់ខ្លួនជាផ្លូវការ។ Escape គឺជារថយន្តមួយក្នុងចំណោមពីរនៃរថយន្តដែលលក់ដាច់ខ្លាំងបំផុតរបស់ក្រុមហ៊ុន Ford នៅសហរដ្ឋអាមេរិក នៅពីក្រោយ Explorer ។

រថយន្ត Ford Escape ឆ្នាំ២០២១ មិនមានការផ្លាស់ប្តូរការរូបរាង ឬការឌីស្សាញខុសពីម៉ូដែលកន្លងច្រើននោះឡើយ និងបំពាក់ថ្មីជាមួយកញ្ចប់ជំនួយការបើកបរ Co-Pilot360, ប្រព័ន្ធកម្សាន្ត SYNC3, Waze navigation software, Speaker B&O ចំនួន ១០កន្លែង និងបានបន្ថែមនូវជម្រើសម៉ាស៊ីនប្រភេទ Hybrid និង PHEVថ្មី សម្រាប់ម៉ូឌែលឆ្នាំ២០២១ នេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់រថយន្ត Ford Escape ប្រភេទ Hybrid និង PHEVថ្មី ត្រូវបានបំពាក់ដោយម៉ាស៊ីនសាំង ២,០លីត្រ កម្លាំង ១៦៥សេះ ផ្គួបនិងម៉ូទ័រអគ្គិសនីចំនួនមួយដែលបង្កើនកម្លាំងសរុប ២០០សេះ ប្រើប្រាស់ប្រអប់លេខ CVT។ យោងតាម EPA បានបង្ហាញថារថយន្ត Ford Escape ប្រភេទ PHEV វាអាចសន្សំសំចៃបានច្រើន ដោយការជិះ១០០ គីឡូម៉ែត្រ ស៊ីសាំងប្រហែល ២,៣៥ លីត្រ។ លើសពីនេះវាអាចដំណើរការដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយជាង ៥៩ គីឡូម៉ែត្រ។

ក្រៅពីប្រភេទ Hybridថ្មី Ford នៅតែផ្តល់ជូននូវជម្រើសម៉ាស៊ីនសាំង Turbocharged ១,៥លីត្រ EcoBoost កម្លាំង ១៨១សេះ និង ២,០ លីត្រ EcoBoost កម្លាំង ២៥០សេះ សម្រាប់ Escape ២០២១៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម