Ford Expedition Timberline ឆ្នាំ២០២២ នឹងមានតម្លៃខ្ទង់ ៦,៨ម៉ឺនដុល្លារ

រថយន្ត Ford Expedition Timberline ស៊េរីឆ្នាំ២០២២ ត្រូវបានគេរាយការណ៍ថា នឹងចេញលក់នៅលើទីផ្សារសហរដ្ឋអាមេរិក ជាមួយនឹងតម្លៃចាប់ពី ៦៨ ១៥០ដុល្លារ។

គួររំលឹកឲ្យដឹងថា ក្រុមហ៊ុន Ford បានប្រកាសចេញរថយន្ត Expedition ឆ្នាំ២០២២ កាលពីខែកញ្ញា ហើយបានបញ្ជាក់ថា វានឹងផ្តល់ជម្រើសម៉ូដែល Expedition Timberline ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទោះបីជាយ៉ាងណាក៏ដោយ តម្លៃផ្លូវការរបស់វាមិនទាន់ត្រូវបានប្រកាសនៅឡើយទេ ប៉ុន្តែគេហទំព័រ Ford Authority បានអះអាងថា វានឹងមានតម្លៃចាប់ពី ៦៨ ១៥០ដុល្លារ។

ជាមួយនឹងតម្លៃខាងលើ នឹងធ្វើឲ្យវាថ្លៃជាងម៉ូដែល Expedition Limited 4×4 ឆ្នាំ២០២២ ដែលមានតម្លៃចាប់ពី ៦៦ ៧៨០ដុល្លារ។ យ៉ាងណាក៏ដោយ រថយន្ត Expedition Timberline ឆ្នាំ២០២២ នឹងមានបំពាក់លក្ខណៈពិសេសមួយចំនួន ខុសពីម៉ូដែលផ្សេងទៀតក្នុងត្រកូលរថយន្តនេះ។

រថយន្ត Ford Expedition Timberline ឆ្នាំ២០២២ នឹងប្រើម៉ាស៊ីនចំណុះ ៣,៥លីត្រ EcoBoost twin-turbo V6 មានកម្លាំង ៤៤០សេះ និងកម្លាំងរមួល ៦៩១ញ៉ូតុនម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម