
[ទីផ្សារបរទេស] Ford ប្រចាំប្រទេសវៀតណាម បានប្រកាសចេញតម្លៃលក់ផ្លូវការរបស់រថយន្ត Ranger ជំនាន់ថ្មី ស៊េរីឆ្នាំ២០២៣ ដែលនឹងដឹកជញ្ជូនអតិថិជននៅប្រទេសវៀតណាមនៅត្រឹមចុងខែកញ្ញា ឆ្នាំ២០២២នេះ។
នៅទីផ្សារប្រទេសវៀតណាម រថយន្ត Ranger ស៊េរីឆ្នាំ២០២៣ មានចែកចេញជាប្រភេទ XL, XLS, XLT និង Wildtrak ដោយប្រភេទ XL, XLS និង XLT ប្រើប្រាស់ម៉ាស៊ីនម៉ាស៊ូត Turbo ចំណុះ២,០លីត្រ អាចផលិតកម្លាំងបាន ១៧០PS ផ្គួបជាមួយប្រអប់លេខ៦វគ្គ មានទាំងលេខដៃ និងលេខអូតូ។
ពាណិជ្ជកម្ម
ចំណែកប្រភេទ Wildtrak វិញ មានប្រើប្រាស់ម៉ាស៊ីនម៉ាស៊ូត Turbo ចំណុះ២,០លីត្រ ភ្ជាប់ជាមួយប្រអប់លេខស្វ័យប្រវត្តិ១០វគ្គ អាចផលិតកម្លាំងសរុប ២១០PS។
សម្រាប់តម្លៃវិញគឺមានចាប់ពីប្រមាណ ២៨ ១៥០ដុល្លារ ដល់ប្រមាណ ៣៥ ៤៦០ដុល្លារ សម្រាប់ប្រភេទ XL, XLS និង XLT ខណៈដែលប្រភេទ Wildtrak មានតម្លៃលក់ប្រមាណ ៤១ ២៣០ដុល្លារ៕