Ford Ranger ស៊េរីឆ្នាំ ២០២៣ ទទួលបានលទ្ធផលផ្កាយ ៥ ក្នុងការធ្វើតេស្តសុវត្តិភាពពី ANCAP (មានវីដេអូ)

[បរទេស] រថយន្តភីកអាប់ Ford Ranger ស៊េរីឆ្នាំ ២០២២ បានទទួលការវាយតម្លៃសុវត្ថិភាពពីអង្គភាពវាយតម្លៃ ANCAP ជាមួយការទទួលបាននូវចំណាត់ថ្នាកកម្រិតផ្កាយ៥ នៅក្នុងប្រទេសអូស្រ្តាលី។

សម្រាប់ការធ្វើតេស្តសុវត្ថិភាពនេះដែរ រថយន្ត Ford Ranger បានទទួលពិន្ទុទៅលើការ​៖

ពាណិជ្ជកម្ម
  • ការការពារអ្នកដំណើរពេញវ័យ​ ៨៤ ភាគរយ
  • ការពារអ្នកដំណើរវ័យក្មេង ៩៣ ភាគរយ
  • ការការពារអ្នកថ្មើរជើង ឬអ្នកជិះកង់ចំនួន ៧៤ ភាគរយ
  • ប្រព័ន្ធសុវត្តិភាពទូទៅរបស់រថយន្តសរុប ៨៣ ភាគរយ

រថយន្ត Ford Ranger ដំណើរការដោយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០​ លីត្រ turbocharged ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ១៧០ សេះ និងកម្លាំងរមួល ៤២០ ញ៉ូតុនម៉ែត្រ​ ភ្ជាប់ជាមួយប្រអប់លេខអូតូ ៦ វគ្គ ប៉ុង ១ វិលកង់ក្រោយ។

និងជម្រើសម៉ាស៊ីនម៉ាស៊ូតចំណុះ ២,0 លីត្រ twin-turbo ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លំាងបាន ២១០ សេះ និងកម្លាំងរមួល ៥០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ១០ វគ្គ ប្រព័ន្ធបើកបរប៉ុង ២ វិលកង់ទាំងបួន។

ប្រព័ន្ធសុវត្ថិភាពដូចជា៖

  • កាមេរ៉ាសុវត្ថិភាព ៣៦០ ដឺក្រេ កម្រិតខ្ពស់ជុំវិញរថយន្ត
  • ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ និងប្រព័ន្ធជំនួយលើដៃចង្កូតបញ្ជៀសចេញពីគ្រោះថ្នាក់
  • ប្រព័ន្ធចាប់ហ្រ្វាំងបន្ទាន់ពេលថយក្រោយដោយស្វ័យប្រវិត្ត
  • ពោងសុវត្ថិភាពចំនួន ៩ ចំនុច និងប្រព័ន្ធសុវត្ថិភាពជាច្រើនទៀតផងដែរ៕

 

Sponsored