Honda BR-V ឆ្នាំ២០២២ ចេញតម្លៃផ្លូវការលើទីផ្សារឥណ្ឌូនេស៊ី ដោយខ្ទង់ ២ម៉ឺនដុល្លារ

ក្នុងកម្មវិធីតាំងពិពណ៌រថយន្ត Gaikindo Indonesia Internetional Auto Show(GIIAS) ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការប្រកាសបញ្ចេញនូវតម្លៃនៃរថយន្ត Honda BR-V ឆ្នាំ២០២២ សម្រាប់ទីផ្សារឥណ្ឌូនេស៊ីជាផ្លូវការ។

សម្រាប់ទីផ្សារឥណ្ឌូនេស៊ី Honda BR-V មានជម្រើសម៉ូឌែលចំនួន ៥ គឺ S, MT, E, Prestige CVT និង Prestige CVT with Honda Sensing។ ម៉ូឌែលទាំង ៥នេះនឹងដំណើរការដោយម៉ាស៊ីនចំណុះ ១.៥លីត្រ i-VTEC ទំហំ ៤ស៊ីឡាំង ផលិតកម្លាំងបាន ១២១សេះ និងកម្លាំងរមួល ១៤៥ញ៉ូតុនម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះម៉ូឌែល S និងMT មានតម្លៃចាប់ពី ១៩ ៣៦៨ដុល្លារ ខណៈវាបំពាក់មកជាមួយថាសកង់ទំហំ ១៦អ៊ីញ, ចង្កៀងប្រភេទ LED, អំពូលប្រភេទ LED, អេក្រង់បង្ហាញទំហំ ៧អ៊ីញ, ពោងសុវត្តិភាពចំនួន ៦, ប្រព័ន្ធហ្រ្វាំង ABS និង EBD។

រីឯម៉ូឌែល E នឹងមានតម្លៃចាប់ពី ២០ ៣៥០ដុល្លារ ដោយភ្ជាប់មកបន្ថែមនូវប្រព័ន្ធចាក់សោទ្វាដោយស្វ័យប្រវត្តិ, រន្ធសាកថ្មនៅជួរទីពីរ។ ចំណែកម៉ូឌែល Prestige CVT មានតម្លៃចាប់ពី  ២៣ ០០០ដុល្លារ ដោយភ្ជាប់មកជាមួយថាសកង់អាលុយមីញ៉ូមទំហំ ១៧អ៊ីញ, កញ្ចក់ក្តោបអូតូ, Console កណ្តាលនៅកៅអីជួរទី២ និងរន្ធសាកថ្មណៅកៅអីទី៣។

និងម៉ូឌែលកប់បំផុត Prestige CVT with Honda Sensing មានតម្លៃ ២៣ ៨៦០ដុល្លារ ដោយវានឹងបំពាក់មកជាមួយប្រព័ន្ធសុវត្តិភាពស្តង់ដារដែលរួមមាន Autonomous Emergency Braking, Adaptive Cruise Control, Lane Keeping Assist, Lane Centring Assist, Front Departure Alert, Automatic High Beam និង LaneWatch blind spot Camera។

គួររំលឹកផងដែរថា រថយន្ត Honda BR-V ឆ្នាំ២០២២ នឹងចាប់ផ្តើមធ្វើការដឹកជញ្ជូនសម្រាប់អតិថិជននៅខែ មករា ឆ្នាំ២០២២ ខាងមុខ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម