Honda Passport ឆ្នាំ២០២១ ចេញតម្លៃលក់ផ្លូវការ ចាប់ពីខ្ទង់ ៣ម៉ឺនដុល្លារ

រថយន្ត Honda Passport ស៊េរីឆ្នាំ២០២១ បានចេញលក់នៅលើទីផ្សារសហរដ្ឋអាមេរិក ជាផ្លូវការ ដោយនឹងមានតម្លៃចាប់ពី ៣២ ៥៩០ដុល្លារ។

បើប្រៀបធៀបទៅនឹងឆ្នាំមុន Passport ថ្មីមានតម្លៃថ្លៃជាងមុន ៦០០ដុល្លារ​ ប៉ុន្តែមានបំពាក់អេក្រង់កម្សាន្តទំហំ ៨អ៊ីញមកស្តង់ដារ ដែលអាចភ្ជាប់ជាមួយមុខងារ Android Auto និង Apple CarPlay បាន។ ក្រៅពីនោះ វាក៏មានបំពាក់ចង្កៀងមុខ LED, កញ្ចក់ក្រោយខ្មៅ, យ៉ាន់ ២០អ៊ីញ, ប្រព័ន្ធម៉ាស៊ីនត្រជាក់ ៣តំបន់ និង Speaker ៧គ្រាប់ បូក Subwoofer មួយផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះប្រព័ន្ធសុវត្ថិភាពវិញ វាមានបំពាក់មុខងារដូចជា adaptive cruise control, auto high-beam headlights, collision mitigation braking system, multi-angle rearview camera, forward collision warning, lane keeping assist, lane departure warning និង road departure mitigation system ទៀតផង។

Honda Passport បំពាក់ម៉ាស៊ីនចំណុះ ៣,៥លីត្រ V6 មានកម្លាំង ២៨០សេះ ដំណើរការដោយប្រអប់លេខអូតូ ៩វគ្គ ហើយក៏មាន Option ប៉ុងពីរ AWD ដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម