Hyundai បង្ហាញរថយន្ត Hyundai Sonata ស៊េរីថ្មីចុងក្រោយ មុខមាត់ថ្មី ជាមួយរូបរាងទាក់ទាញខ្លាំង

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Hyundai Sonata ជំនាន់ថ្មី ហើយគ្រោងនឹងបង្ហាញនៅក្នុងកម្មវិធី Seoul Mobility Show ដែលដំណើរការចាប់ពីថ្ងៃទី ៣០ ខែមីនា ដល់ថ្ងៃទី ៩ ខែមេសា ហើយនឹងបង្ហាញខ្លួនជាលើកដំបូងនៅលើទឹកដីសហរដ្ឋអាមេរិកនៅឯពិព័រណ៍រថយន្ត New York International Auto Show នៅថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២៣ ។

ជាមួយនឹងការរចនាភាសា Sensuous Sportiness ថ្មី Sonata ស៊េរីឆ្នាំ ២០២៤ ទទួលបានការបំផុសគំនិតពី Kona ជំនាន់ទី ២ ជាមួយនឹងកាបំពាក់របាពន្លឺប្រភេទ LED អូសកាត់ដល់ផ្នែកសងខាង ប៉ាណាមួយផ្ទាំងធំជាមួយរន្ធខ្យល់ទំហំធំ ជាប់ជាមួយចង្កៀងបំភ្លឺផ្លូវប្រភេទ LED ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៩ អ៉ីញ និងចង្កៀងក្រោយប្រភេទ LED ត្រូវបានរចនាថ្មីផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្នែកខាងក្នុងនៃរថយន្ត Hyundai Sonata ស៊េរីឆ្នាំ ២០២៤ មានការផ្លាស់ប្តូរជាច្រើនផងដែរ។ ការផ្លាស់ប្តូរជាក់ស្តែងបំផុតគឺការបំពាក់នូវចង្កោមឧបករណ៍ឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ រួមបញ្ចូលគ្នាជាអេក្រង់កោងបែប Panoramic ។ លើសពីនេះ ផ្ទៃខាងក្នុងក៏ត្រូវបានរចនាឡើងយ៉ាងប្រណិតជាងមុន ជាមួយនឹងការរចនាប្រអប់លេខនៅខាងក្រោយដៃចង្កូត ដំបូលកញ្ចក់ Panorama sunroof និងភ្លើងលម្អជាដើម ។

Hyundai មិនទាន់បានប្រកាសអំពីលក្ខណៈពិសេសសម្រាប់ Sonata ដែលបានអាប់ដេតនោះទេ។ បើយោងតាមគេហទំព័រ CarScoops បានឲ្យដឹងាថា រថយន្តនេះនឹងដំណើរដោយម៉ាស៊ីនចំណុះ ២,៥ លីត្រ turbocharged ទំហំ ៤ ស៊ីឡាំងជាស្តង់ដារ ជំនួសម៉ាស៊ីនចំណុះ ១,៦ លីត្រ turbocharged ដែលផ្តល់ជូននៅក្នុងទីផ្សារមួយចំនួន។ ដោយម៉ាស៊ីនចំណុះ ២,៥ លីត្រ អាចផលិតកម្លាំងបាន ២៩០ សេះ និងកម្លាំងរមួល ៤២១ ញ៉ូតុនម៉ែត្រ ជាមួយប្រភេទបើកបរប៉ុង ២ All-wheel drive ដែលនឹងក្លាយជារថយន្តដំបូងគេក្នុងប្រវត្តិសាស្ត្ររបស់ Sonata ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម