Hyundai Sonata ស៊េរីឆ្នាំ ២០២៤ មុខមាត់ថ្មី តម្លៃចាប់ពីជិត ៣ មុឺនដុល្លារ នឹងដាក់លក់នៅឆ្នាំក្រោយ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅតម្លៃលក់រថយន្ត Hyundai Sonata ស៊េរីឆ្នាំ ២០២៤ មុខមាត់ថ្មី មាន ៦ ម៉ូដែលដែលមានតម្លៃលក់ចាប់ពី ២៧ ៥០០ ដុល្លារ ដល់ ៣៧ ២០០ ដុល្លាររួមបញ្ចូលនៅតម្លៃដឹកជញ្ចូន ១ ១១៥ ដុល្លារ នៅទីផ្សារសហរដ្ឋអាមេរិក ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេទទួលបានជម្រើសម៉ាស៊ីនចំនួន ៣ រួមមាន៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • សម្រាប់ម៉ូដែល SEL, SEL AWD និង SEL Convenience ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ GDI ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ១៩១ សេះ​ និងកម្លាំងរមួល ២៤៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨ វគ្គ
  • សម្រាប់ម៉ូដែល N Line ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ GDI Turbo ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ២៩០ សេះ​ និងកម្លាំងរមួល ៤២១ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨ វគ្គ
  • សម្រាប់ម៉ូដែលកូនកាត់ SEL និង Limited ដំណើរការដោយម៉ាស៊ីនកូនកាត់ Hybrid ជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ GDI Turbo ទំហំ ៤ ស៊ីឡាំង ភ្ជាប់ដោយប្រអប់លេខអូតូ ៦ វគ្គ ។

គួរបញ្ជាក់ផងដែរថា សម្រាប់រថយន្ត Hyundai Sonata ស៊េរីឆ្នាំ ២០២៤ មុខមាត់ថ្មីនេះ គ្រោងនឹងធ្វើការចេញលក់ជាផ្លូវការនៅត្រីមាសទី ១ ឆ្នាំ ២០២៤ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម