Jeep Cherokee ឆ្នាំ២០២២ ចេញតម្លៃថ្មី ថ្លៃជាងមុនជិត ៦ពាន់ដុល្លារ

ក្រុមហ៊ុន Jeep បានប្រកាសចេញរថយន្ត Cherokee ស៊េរីឆ្នាំ២០២២ ជាផ្លូវការ ដោយលើកនេះមានតែជម្រើស ៤ ម៉ូដែលប៉ុណ្ណោះ ហើយមានតម្លៃថ្លៃជាងមុន ដោយឡើងពី ២៨ ១៣៥ដុល្លារ ទៅ ៣៣ ៩៩៥ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក។

រថយន្ត Jeep Cherokee ឆ្នាំ២០២២ ចែកចេញជា ៤ ម៉ូដែល គឺ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • Jeep Cherokee X តម្លៃចាប់ពី ៣៣ ៩៩៥ដុល្លារ
  • Jeep Cherokee Latitude Lux តម្លៃចាប់ពី ៣៣ ៩៩៥ដុល្លារ
  • Jeep Cherokee Trailhawk តម្លៃចាប់ពី ៣៧ ០៤៥ដុល្លារ
  • Jeep Cherokee Limited តម្លៃចាប់ពី ៣៨ ៧៤៥ដុល្លារ

SUV ខ្នាតតូចនេះមានបំពាក់មុខងារសុវត្ថិភាពមកមួយចំនួនស្តង់ដារតែម្តង រួមទាំង Blind-Spot Monitoring, Full-Speed Forward Collision Warning with Active Braking, Rear Cross Path Detection, កាមេរ៉ាមើលក្រោយ, Park Assist និង LaneSense Lane Departure Warning with Lane Keep Assist។

សូមបញ្ជាក់ថា Jeep Cherokee ឆ្នាំ២០២២ មានបំពាក់ម៉ាស៊ីនចំណុះ ៣,២លីត្រ V6 មានកម្លាំង ២៧១សេះ និងកម្លាំងរមួល ៣២៤ញ៉ូតុនម៉ែត្រ ដំណើរការដោយប្រអប់លេខអូតូ ៩វគ្គ និង ប៉ុងពីរមកស្តង់ដារតែម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម