Kia Cerato ឆ្នាំ២០២១ ចេញលក់លើទីផ្សារអូស្រ្តាលី ក្នុងតម្លៃចាប់ពី ២ម៉ឺនដុល្លារ

260

រថយន្ត Kia Cerato ឆ្នាំ២០២១ ត្រូវបានគេស្គាល់ថា Kia Forte ឬ Kia K3 នៅលើទីផ្សារប្រទេសដទៃទៀត នឹងត្រូវបានចេញលក់ជាផ្លូវការនៅលើទីផ្សារប្រទេសអូស្រ្តាលី នាសប្តាហ៍នេះ។

ក្រុមហ៊ុន Kia បានធ្វើការបង្ហាញអំពីតម្លៃ និងជម្រើសម៉ាស៊ីននៃរថយន្តនេះ។ ថយន្ត Kia Cerato ឆ្នាំ២០២១ ចេញលក់លើទីផ្សារអូស្រ្តាលី ជាមួយជម្រើស ៣ម៉ូឌែលគឺ ម៉ូឌែល S មានតម្លៃចាប់ពី ២០ ០៦៨ដុល្លារ, ម៉ូឌែល Sport មានតម្លៃចាប់ពី ២១ ៦១៣ដុល្លារ និងម៉ូឌែល Sport+ មានតម្លៃចាប់ពី ២៤ ៤៧០ដុល្លារ។

ពាណិជ្ជកម្ម

សម្រាប់ប្រភេទ Entry-Level បានបំពាក់ជាមួយ ចង្កៀងមុខ LED, ថាសកង់ទំហំ ១៦អ៊ីញ, កៅអីអាចបញ្ជា ៦ទិសដៅ, អេក្រង់កម្សាន្តទំហំ ៨អ៊ីញ អាចភ្ជាប់មុខងារ Apple Carplay និង Android Auto, អេក្រង់បង្ហាញទំហំ ៤,២អ៊ីញ, ឧបករណ៍តន្ត្រីចំនួន ៦ចំណុច, ម៉ាស៊ីនត្រជាក់ ២តំបន់ និងប្រព័ន្ធជំនួនការបើកបរ Lane Keep Assist, Lane Follow Assist, ប្រព័ន្ធហ្រ្វាំង AEB, Speed Limiter, សេនស័រមុខ-ក្រោយ និងកាំម៉េរ៉ាក្រោយ។

រីឯប្រភេទខ្ពស់បំផុត បានបំពាក់ជាមួយថាសកង់ទំហំ ១៧អ៊ីញ រយមជាមួយដុំហ្វ្រាំងនៅកង់់ក្រោយ, អេក្រង់កម្សាន្តទំហំ ១០,២៥អ៊ីញ, Smart key, ម៉ាស៊ីនត្រជាក់ ២តំបន់, កៅអីស្បែក, វិទ្យុប្រភេទឌីជីថល និងប្រព័ន្ធជំនួនការបើកបរ Automatic Defogger, Auto-diming Rearview Mirror, ប្រព័ន្ធហ្រ្វាំង AEB, Blind Collision Avoidance Assist, Smart Cruise Control និង Electronic Parking brake។

រថយន្ត Kia Cerato ឆ្នាំ២០២១ បំពាក់ជាមួយជម្រើសម៉ាស៊ីន ២ប្រភេទគឺ ២,០លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៥០សេះ និងកម្លាំងរមួល ១៩២ញ៉ូតុនម៉ែត្រ។ ១,៦លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ២០១សេះ និងកម្លាំងរមួល ២៦៥ញ៉ូតុនម៉ែត្រ៕

Sponsored