Kia Stonic ថ្មីប្រើបច្ចេកវិទ្យា Mild Hybrid តម្លៃតែជាង ២ម៉ឺនដុល្លារ

ក្រុមហ៊ុន Kia បានប្រកាសចេញរថយន្តម៉ូដែល Stonic ថ្មីរបស់ខ្លួនជាផ្លូវការសម្រាប់ទីផ្សារអង់គ្លេស ដែលប្រើបច្ចេកវិទ្យា Mild-hybrid ថ្មី។

រថយន្ត Kia Stonic ថ្មីប្រើម៉ាស៊ីនសាំងចំណុះ ១,០លីត្រ T-GDi ជាមួយបច្ចេកវិទ្យា Mild-hybrid ដំណើរការដោយប្រអប់លេខអូតូ ៧វគ្គ ប្រភេទ dual-clutch ហើយក៏មាន Option លេខដៃ intelligent Manual Transmission (iMT) ផងដែរ។ ម៉ាស៊ីននេះបង្កើតកម្លាំងបានសរុប ៩៧សេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត SUV ខ្នាតតូចនេះមានបំពាក់អេក្រង់កម្សាន្ត Touchscreen ទំហំ ៨អ៊ីញមកស្តង់ដារ និងកុងទ័រឌីជីថលទំហំ ៤,២អ៊ីញ។ វាក៏មានបំពាក់មុខងារសុវត្ថិភាពជាច្រើន ដូចជា Forward Collision-Avoidance Assist (FCA) with pedestrian and cyclist detection, Lane Keeping Assist System (LKAS), Driver Attention Warning (DAW), High Beam Assist (HBA), Blind Spot Collision Warning (BCW) និង Intelligent Speed Limit Assist (ISLA) ផងដែរ។

Kia Stonic ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ២៣ ៥០០ដុល្លារ សម្រាប់ប្រភេទ Base Model នៅលើទីផ្សារប្រទេសអង់គ្លេស និងឡើងរហូតដល់ ២៦ ៨០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម