Lexus លក់ឡាន LX 570 បានប៉ុន្មានគ្រឿងនៅឆ្នាំមុន?

២០២០ ចូល​មក​ដល់ ក្រុមហ៊ុន​ផលិត​រថយន្ត​ចាប់​ផ្ដើម​បញ្ចេញ​របាយការណ៍​អំពី​ចំនួន​លក់​ប្រចាំ​ឆ្នាំ ២០១៩។ ក្នុង​នោះ​ Lexus បាន​បង្ហាញ​អំពី​ចំនួន​លក់​នៅ​ឆ្នាំ​មុន ដែល​មាន​សរុប ២៩៨ ១១៤ គ្រឿង ថយ​ចុះ ០,១% ធៀប​នឹង​ឆ្នាំ​មុន។

សម្រាប់​ផ្នែក​រថយន្ត​​តួ​ទាប​​​ភាគ​ច្រើន​គឺ​មាន​ការ​ថយ​ចុះ។ ជាក់​ស្ដែង​ម៉ូដែល IS លក់​បាន​ ១៤ ៩២០ គ្រឿង (ថយ​ចុះ ៣៤,៩%) ម៉ូដែល GS លក់​បាន​ ៣៣ ៧៨០ គ្រឿង (ថយ​ចុះ ៤៨,៨% )ម៉ូដែល LS លក់​បាន​ ៥ ៥២៨ គ្រឿង (ថយ​ចុះ ៤០,៦%) និង​ម៉ូដែល LC លក់​បាន​ ១ ២១៩ គ្រឿង (ថយ​ចុះ ៣៨,៤%)។ ម៉ូដែល ES នៅ​តែ​ជា​រថយន្ត Sedan លក់​ដាច់​បាន​ច្រើន​ជាង​គេ​របស់ Lexus ដែល​លក់​បាន​ ៥១ ៣៣៦ គ្រឿង (កើន​ឡើង ៥,៩%) និង​ម៉ូដែល RC លក់​បាន ៤ ៥៩១ គ្រឿង (កើន​ឡើង ៣៦,៧%)។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់​ផ្នែក SUV ម៉ូដែល​ UX ដែល​ទើប​ចេញ​លក់​នៅ​ចុង​ឆ្នាំ ២០១៨ អាច​លក់​បាន​ ១ ៩៣៣ គ្រឿង (កើន​ឡើង ៣ ៥៩២%) ម៉ូដែល NX លក់​បាន ៥៨ ៧១៥ គ្រឿង (ថយ​ចុះ ៥,៤%) ម៉ូដែល RX លក់​ដាច់​បាន​ច្រើន​ជាង​គេ​គឺ ១១១ ០៣៦ គ្រឿង (ថយ​ចុះ ០,៥%) ម៉ូដែល GX លក់​បាន ២៥ ៩៤៥ គ្រឿង (ថយ​ចុះ ២,៩%) និង​ម៉ូដែល​ចំណាស់​ LX លក់​បាន ៤ ៧១៨ គ្រឿង (ថយ​ចុះ ០,៧%)៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម