Lexus LC500 ស៊េរីឆ្នាំ ២០២៥ អាប់ដេតបន្ថែម បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Lexus បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Lexus LC500 ស៊េរីឆ្នាំ ២០២៥ ជាមួយនឹងការអាប់ដេតតិចតួច ដែលមានតម្លៃលក់ចាប់ពី ១០០ ៤២៥ ដុល្លារ ដល់ ១០៧ ៦២៥ ដុល្លារ នៅទីផ្សារសហរដ្ឋអាមេរិក ។

Lexus LC500 ស៊េរីឆ្នាំ ២០២៥ នៅតែប្រើប្រាស់ម៉ាស៊ីនដដែល ពោលគឺម៉ាស៊ីន V8 ចំណុះ ៥,០ លីត្រ អាចផលិតកម្លាំងបាន ៤៧១ សេះ និងកម្លាំងរមួល ៥៤០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអបលេខអូតូ ១០វគ្គ ។ លើសពីនេះ ម៉ូដែល Hybrid ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ៣,៥ លីត្រ V6 និងម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបាន ៣៥៤ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនមានការផ្លាស់ប្តូរច្រើនចំពោះត្រកូល LC សម្រាប់ឆ្នាំ ២០២៥ នោះទេ ប៉ុន្តែមានការអាប់ដេតមួយចំនួនដែលគួរកត់សម្គាល់ រួមមានការបន្ថែមដ៏ធំបំផុតគឺដង្កៀបជើងក្រោមថ្មី ដែលបង្កើនភាពរឹងមាំជាងមុន រួមទាំងពណ៌តួខ្លួនថ្មី (Iridium Silver) ខណៈម៉ូដែលកូនកាត់ Hybrid ទទួលបានបន្ទះធ្វើពីកាបោនជាមួយនឹងកញ្ចប់ Sport package ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម