Mazda BT-50 ២០២១ យកលំនាំការរចនាដូច CX-9 បន្ទាប់ពីប្តូរទៅក្រុមហ៊ុនថ្មី មិនមែន Ford

អស់រយះពេលជាង ១ទសវត្សរ៍ ដែលរថយន្តប្រភេទភីកអ៊ាប់ Mazda BT-50 បានយកលំនាំតួរគ្រោងរថយន្ត Ford Ranger ហើយពេលនេះក៏សម្រេចចិត្តផ្តាច់ចេញ ដោយប្តូរមកប្រើប្រាស់តួរគ្រោងរបស់រថយន្ត Isuzu D-Max វិញ ជាមួយម៉ាស៊ីនតូចជាងមុន ម៉ាស៊ីនម៉ាស៊ូត ៣,០ លីត្រ ស៊ីឡាំងចំនួន ៤ កំលាំង ២ ៩៩៩ សេស ភ្ជាប់មកជាមួយប្រអប់លេខ ៦វគ្ត ស្វ័យប្រវត្តិ និងជម្រើសលេខដៃ។

ដូចការរំពឹងទុក រថយន្ត Mazda BT-50 ស៊េរីឆ្នាំ ២០២១នេះ បានយកលំនាំនៃការរចនាតាមបែប កូដូ KODO ដែលដូចទៅហ្នឹងរថយន្តលក្ខណះគ្រួសា Mazda CX-9 រួមបញ្ចូលនូវការបំពាក់លក្ខណះពិសេស និងភាពប្រណិត គួរជាទីទាក់ទាញបំផុត។ អ្វីដែលគួរអោយកត់សម្គាល់បន្ថែមនោះ រថយន្តនេះបំពាក់ជាមួយប្រព័ន្ធកំសាន្តអេក្រង់ ៩អុីញ ប្រព័ន្ធបង្ហាញពហុព័ត៌មាន និងប៉ូតុងសារ៉េសីតុណ្ហភាព ដូចទៅនឹងរថយន្ត Isuzu D-Max ថ្មីដែលសម្ភោធផ្លូវការនៅប្រទេសថៃកាលពីឆ្នាំមុន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Mazda នៅមិនទាន់បង្ហាញតម្លៃផ្លូវការនៅឡើយ បើទោះជាមានវត្តមាននៅលើទីផ្សារប្រទេសមួយចំនួនហើយក៏ដោយ តែត្រូវបានគេរំពឹងថាអាចមានតម្លៃប្រហាក់ប្រហែលទៅនឹងរថយន្ត Isuzu D-Max នៅថៃ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម