Mazda CX-30 ម៉ូដែល ២០២០ ស្អាត និងទំនើប…

ម៉ូដែលថ្មី Mazda CX-3០ ត្រូវបានរចនាថ្មីឡើងវិញតាមលំនាំ Mazda CX-3 មានរូបរាងធំ និងទាក់ទាញជាង Mazda CX-3 ប៉ុន្តែតូចជាង Mazda CX-5 តែរចនាបែបស្ព័រជាង។ Mazda CX-30 នេះត្រូវបានបំពាក់ជាមួយម៉ាស៊ីនថ្មី Skyactiv-X ទំហំ ២,០ លីត្រ មានស៊ីឡាំងចំ​នួន ៤ ប្រអប់លេខស្វ័យប្រវតិ្ត ៦ វគ្គ វិលកង់៤ ប្រភេទ AWD ជាមួយបច្ចេកវិទ្យាថ្មី M Hybrid (Mild Hybrid) ដែលជួយទៅដល់ការសន្សំសំចៃផងដែរ។

ពាណិជ្ជកម្ម

Mazda CX-30 នេះផងដែរក៏នឹងមានជម្រើសម៉ាស៊ីនម៉ាស៊ូតប្រភេទ Skyactiv-D ១,៨ លីត្រ តែប្រភេទម៉ាស៊ូតនេះនឹងមិនមាននៅទីផ្សារសហរដ្ឋអាមេរិកឡើយ។ ចំពោះការរចនាវិញគឺត្រូវបានបំពាក់មកជាមួយថាសកង់ទំហំ ១៨អុីញ អេក្រង់កំសាន្តទំហំ ៨,៨អុីញ ផ្តល់នូវផាសុកភាព និងមានមុខងារច្រើនសម្រាប់ការកំសាន្ត។

កាន់តែទំនើបជាមួយប្រព័ន្ធសុវត្ថិភាព i-ActivSense ប្រព័ន្ធបង្ហាញព័ត៍មាននៅលើកញ្ជាក់រថយន្ត (HUD) និងឧបករណ៍បំពងសំលេងរហូតដល់ ១២ចំណុច ម៉ាក់ Bose ដោយមានបច្ចេកវិទ្យាគ្រប់គ្រងសម្លេងច្បាស់ល្អ។

 

Sponsored