Mercedes-Maybach S-Class ឆ្នាំ២០២១ ចេញតម្លៃលក់ផ្លូវការ ស្មើផ្ទះវីឡាមួយខ្នង

ក្រុមហ៊ុន Mercedes ទើបតែបានប្រកាសតម្លៃនៃរថយន្ត Mercedes-Maybach S-Class ស៊េរីឆ្នាំ២០២១ របស់ខ្លួន សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ដោយវានឹងត្រូវដាក់លក់ក្នុងតម្លៃចាប់ពី ១៨៤ ៩០០ដុល្លារ។

តម្លៃប៉ុណ្ណេះធ្វើឲ្យ Mercedes-Maybach S-Class ឆ្នាំ២០២១ ថ្លៃជាងម៉ូដែល S-Class ធម្មតា (១០៩ ៨០០ដុល្លារ) ដល់ទៅ ៧៥ ១០០ដុល្លារឯណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទោះជាយ៉ាងណាក៏ដោយ Maybach S-Class ឆ្នាំ២០២១ ទទួលបានការឌីហ្សាញប្លែកខុសពី S-Class ធម្មតា ជាពិសេសគឺប៉ាណាមុខ ហើយមានក៏ដៃទ្វារបង្កប់ក្នុងតួខ្លួនរថយន្ត, ទ្វារបឺត, ដំបូល Panoramic Sunroof, យ៉ាន់ ២០អ៊ីញ និងឡូហ្គូ Maybach ជាដើម។ បន្ថែមពីនេះវាក៏មានបំពាក់កុងទ័រឌីជីថល ១២,៣អ៊ីញ, អេក្រង់កម្សាន្ត ១២,៨អ៊ីញ, ប្រព័ន្ធសំឡេង Burmester 4D ៣០គ្រាប់, ពូកស្បែក Nappa Leather មានមុខងារម៉ាស្សា កម្តៅ និងបញ្ចេញខ្យល់ត្រជាក់។

អ្វីដែលគួរឲ្យកត់សម្គាល់ខ្លាំងបំផុតនោះគឺ Maybach មានតួវែង រហូតដល់ទៅ ៥ ៤៦៩មីល្លីម៉ែត្រ ហើយមានប្រវែងពីកង់មុខទៅកង់ក្រោយ ៣ ៣៩៦មីល្លីម៉ែត្រ ធ្វើឲ្យវាវែងជាងម៉ូដែល S-Class ធម្មតា ១៨៥មីល្លីម៉ែត្រ និង ១៧០មីល្លីម៉ែត្រ។

ចំពោះផ្នែកសុវត្ថិភាព Maybach មានមុខងារជាច្រើន ដូចជា Active Distance Assist Distronic with Route-Based Speed Adaptation, Active Stop-and-Go Assist, and Active Steering Assist with Active Emergency Stop Assist, Active Lane Change Assist, Active Brake Assist with a Cross-Traffic Function, Active Speed Limit Assist with Traffic Sign Assist, Active Blind Spot Assist with Exit Warning, and Active Lane Keeping Assist, Active Parking Assist, Pre-Safe Impulse Side និង Pre-Safe Plus with Pre-Safe Sound ទៀតផង។

រថយន្ត Mercedes-Maybach S-Class ឆ្នាំ២០២១ មានបំពាក់ម៉ាស៊ីនចំណុះ ៤,០លីត្រ twin-turbo ទំហំ ៨ស៊ីឡាំង មានកម្លាំង ៤៩៦សេះ ហើយក៏មានជំនួយពីបច្ចេកវិទ្យា EQ Boost ដែលបង្កើតកម្លាំងបាន ២១សេះទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម