ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ ក្រៅពីរថយន្ត SUV រថយន្ត Mitsubishi Triton RALLIART ស៊េរីឆ្នាំ២០២២ ក៏មានវត្តមានក្នុងពិព័រណ៍ Motor Expo ឆ្នាំ ២០២១

ក្រៅពីរថយន្ត SUV រថយន្ត Mitsubishi Triton RALLIART ស៊េរីឆ្នាំ២០២២ ក៏មានវត្តមានក្នុងពិព័រណ៍ Motor Expo ឆ្នាំ ២០២១

ក្រៅពីរថយន្ត Mitsubishi Pajero Sport Ralliart រថយន្ត Mitsubishi Triton RALLIART ស៊េរីឆ្នាំ២០២២ ក៏បានបង្ហាញវត្តមានក្នុងប្រទេសថៃផងដែរ ដោយក្នុងនោះវាបាននាំមកនូវរចនាបទផ្នែកខាងក្រៅដូចគ្នានឹងរថយន្ត Mitsubishi Pajero Sport Ralliart ដែរ លើកលែងរថយន្តភីកអាប់នេះមានតួរខ្លួនជាប្រភេទ Mega Cab និង Double Cap។

សម្រាប់រថយន្ត Mitsubishi Triton RALLIART ប្រើប្រាស់ម៉ាស៊ីនម៉ាស៊ូតចំណុះ ២.៥ លីត្រ Turbocharged ទំហំ ៤ស៊ីទ្បាំង ផលិតកម្លាំង ១២៨សេះ និងកម្លាំងរមួល ២៤០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខដៃ ៥ វគ្គ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យ៉ាងណាមិញតម្លៃរថយន្ត Mitsubishi Triton RALLIART ស៊េរីឆ្នាំ២០២២ សម្រាប់ទីផ្សារនៅប្រទេសថៃ ដែលត្រៀមចេញលក់នាពេលខាងមុខនេះ ដោយប្រភេទ៖

  • Mega Cab មានតម្លៃចាប់ពី ១៩,៧៨៦ ដុល្លារ
  • Double Cap មានតម្លៃចាប់ពី ២០,៩១៣ ដុល្លារ

បន្ថែមពីនេះរថយន្តក៏មានជម្រើស ២ពណ៌រួមគ្នាផងដែរ ដោយមានតួរខ្លួនពណ៌ Solid white និង Jet Black Mica លាយជាមួយដំបូលពណ៌ខ្មៅផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម