Nissan Altima ឆ្នាំ២០២២ ថែមម៉ូឌែលពិសេសថ្មី Midnight Edition

ក្រុមហ៊ុន Nissan បានពង្រីកត្រកូលនៃរថយន្ត Nissan Altima ឆ្នាំ២០២២ ជាមួយម៉ូឌែលពិសេសថ្មី Midnight Edition ដែលផ្អែកលើម៉ូឌែល SR ដំណើរផ្តាច់មុខជាមួយម៉ាស៊ីចំណុះ ២,៥​ លីត្រ ៤​ស៊ីឡាំង។

ជាមួយឈ្មោះ Midnight Edition រថយន្តនេះបានលេងខ្លួនជាមួយពណ៌ខ្មៅទៅលើប៉ាណាមុខ, កាងលំអរ និងថាសកង់អាលុយមីញ៉ូមទំហំ ១៩ អ៊ីញ។ បន្ថែមជាមួយតែមឡូហ្គូ និងស្រោមកញ្ចក់ជំហៀងពណ៌ខ្មៅផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រៅពីការអភិវឌ្ឍន៍លើរចនាបទ រថយន្តនេះក៏បានបំពាក់បន្ថែមជាមួយអំពូលកាត់អ័ព្ទប្រភេទ​ LED, ដំបូលកញ្ចក់ Moonroof ព្រមទាំងកៅអីអ្នកបើកមានមុខងារកំដៅ និងអាចបញ្ជាបាន ២ទិសដៅផងដែរ។

រថយន្ត Nissan Altima ស៊េរីឆ្នាំ ២០២២ មានតម្លៃចាប់ពី ២៤ ៥៥០ ដុល្លារ។ រថយន្តប្រភេទ Sidan នេះផ្តល់ជូនជាមួយជម្រើសម៉ាស៊ីន ២ប្រភេទគឺ ម៉ាស៊ីនសាំងចំណុះ ២.៥​ លីត្រ​ ៤ស៊ីឡាំង ដែលបង្កើតកម្លាំងបានរហូតដល់ ១៨៨ សេះ និង កម្លាំងរមួល ២៤៤ ញ៉ូតុនម៉ែត្រ ខណៈអតិថិជនក៏អាចជ្រើសរើសម៉ាស៊ីនប្រភេទ FWD ចំណុះ ២.០ លីត្រ ៤ស៊ីឡាំង Turbocharged កម្លាំង ២៣៦​ សេះ និងកម្លាំងរមួល ៣៦២ ញ៉ូតុនម៉ែត្រ ដែលបំពាក់ផ្តាច់មុខសម្រាប់ប្រភេទ SR ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម