Nissan Frontier ឆ្នាំ២០២២ ចូលរោងចក្រផលិតហើយ នឹងចេញលក់ឆាប់ៗ

រថយន្ត Nissan Frontier ស៊េរីឆ្នាំ២០២២ ដែលទទួលបានការឌីហ្សាញថ្មី បានចាប់ផ្តើមចូលរោងចក្រផលិតហើយ នៅក្នុងទីក្រុង Canton រដ្ឋ Mississippi សហរដ្ឋអាមេរិក។

រថយន្ត Nissan Frontier ឆ្នាំ២០២២ ដែលនឹងចេញលក់ជាផ្លូវការនៅចុងរដូវក្តៅខាងមុខ នឹងផ្តល់ជម្រើសតួខ្លួន ២ម៉ូដែល គឺ King Cab និង Crew Cab ជាមួយនឹងប្រវែងគ្រែដឹក ១,៥ម៉ែត្រ និង ១,៨ម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា ក្រៅពីទទួលបានការឌីហ្សាញរូបរាងថ្មីកាន់តែទាក់ទាញ រថយន្ត Frontier ឆ្នាំ២០២២ ក៏អាប់ដេតកាប៊ីនខាងក្នុងឲ្យមានគុណភាពខ្ពស់ជាងមុន និងទំនើបជាងមុនទៀតផង។

ក្នុងនោះវាមានបំពាក់កៅអីស្បែក Zero Gravity, កុងទ័រទំហំ ៧អ៊ីញ និង អេក្រង់កម្សាន្តទំហំ ៨អ៊ីញ អាចភ្ជាប់ជាមួយមុខងារ Android Auto និង Apple CarPlay។ មិនតែប៉ុណ្ណោះ ភីកអាប់នេះក៏មានបំពាក់់កញ្ចក់ acoustic laminated glass និងបន្ថែមឧបករណ៍ទប់សំឡេងរំខាន insulation ដើម្បីកាត់បន្ថយសំឡេងរំខានពីខាងក្រៅផងដែរ។

Nissan Frontier ឆ្នាំ២០២២ បំពាក់ម៉ាស៊ីនចំណុះ ៣,៨លីត្រ ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣១០សេះ ប្រើប្រអប់លេខអូតូ ៩វគ្គ។ វាក៏មានបំពាក់បច្ចេកវិទ្យាទំនើបៗមួយចំនួន ដូចជា Automatic Emergency Braking with Pedestrian Detection, Blind Spot Warning, Rear Cross Traffic Alert, Lane Departure Warning, High Beam Assist, Rear Automatic Braking, Intelligent Cruise Control និង Traffic Sign Recognition technology ទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម