Nissan Japan បិទការបញ្ជាទិញឡានស្ព័រ Z និងឡានអគ្គិសនី Ariya

ក្រុមហ៊ុន Nissan Japan ទើបតែបានប្រកាសថា ខ្លួនកំពុងផ្អាកការបញ្ជាទិញសម្រាប់រថយន្តស្ព័រ Nissan Fairlady Z និងរថយន្តអគ្គិសនី Nissan Ariya ប្រភេទប្រើប៉ុងមួយ នៅក្នុងប្រទេសជប៉ុន។

ក្នុងនោះ ក្រុមហ៊ុនផលិតរថយន្តជប៉ុនខាងលើបានអះអាងថា មូលហេតុដែលផ្អាកបែបនេះ ក៏ដោយសារតែបញ្ហាខ្វះខាតបន្ទះឈីបអេឡិចត្រូនិកដែលប្រើលើរថយន្ត, បញ្ហាសង្វាក់ផ្គត់ផ្គង់, រោងចក្របិទទ្វារដោយសារបញ្ហាកូវីដ១៩ និង បញ្ហាផ្សេងៗទៀត។

ពាណិជ្ជកម្ម

រថយន្ត Nissan Z ផ្តល់តែជម្រើសម៉ាស៊ីនតែ ១គត់ គឺ ទំហំ ៦ស៊ីឡាំង twin-turbocharged មានកម្លាំង ៤០០សេះ ប៉ុន្តែមានទាំងជម្រើសលេខដៃ ៦វគ្គ និងលេខអូតូ ៩វគ្គ។

ដោយឡែកចំពោះរថយន្ត Nissan Ariya វិញ ប្រើ​ប្រព័ន្ធ​បើកបរ​ប៉ុង​ក្រោយ បំពាក់​នូវ​អាគុយ​ទំហំ ៦៥ kWh និង​មាន​ម៉ូទ័រ​ដែល​ផលិត​កម្លាំង​បាន ២១៥សេះ។ ​ប្រភេទ​នេះ​អាច​ជិះ​បាន​ចម្ងាយ ៤៥០ គីឡូម៉ែត្រ ពេល​សាក​ភ្លើង​ពេញ។

វាក៏មានជម្រើស​ផ្សេងទៀត​ប្រើ​ប្រភេទ​​ប៉ុង​មួយ​ដូច​គ្នា ប៉ុន្តែ​មាន​អាគុយ​ទំហំ ៩០kWh និង​មាន​កម្លាំង ២៣៩សេះ ដែល​អាច​ជិះ​បាន​ចម្ងាយ ៦១០ គីឡូម៉ែត្រ​ឯណោះ និង ប្រភេទ​ប្រើ​ប៉ុង​ពីរ ដែល​មាន​អាគុយ​ទំហំ ៦៥kWh និង​មាន​ម៉ូទ័រ​អគ្គិសនី​ពីរ​ផលិត​កម្លាំង​បាន ៣៣៥សេះ ជិះ​បាន​ចម្ងាយ ៤៣០គីឡូម៉ែត្រ ព្រមទាំង ប្រភេទ​ប៉ុង​ពីរ​ប្រើ​អាគុយ ៩០kWh និង​មាន​កម្លាំង​ ៣៨៩សេះ ដែល​ជិះ​បាន​ចម្ងាយ ៥៨០គីឡូម៉ែត្រ៕

Sponsored